ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិសេស​មួយ​តាម​ប្រព័ន្ធ​វីដេអូ ជាមួយ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩ ដើម្បី​ពិភាក្សា និង​ដោះស្រាយ​ទៅលើ​បញ្ហា​ជំងឺ​កូ​វីដ១។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា រយៈពេល ១៨ខែ​កន្លងទៅនេះ កម្ពុជា​បានរួម​គ្នា​ប្រយុទ្ធប្រឆាំង និង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ១៩បាន​យ៉ាង​ល្អ ដែល​យើង​បាន​ឆ្ក​ង​កាត់​នូវ​ព្រឹត្តិការណ៍​មួយចំនួន​ដែល​អាច គ្រប់គ្រង​បានជា​បន្តបន្ទាប់។ ពេលនេះ​យើង​ត្រូវអនុវត្ត​បន្តទៀត ព្រោះ​អាច​នឹងមាន​ការឆ្លងរ​លក​ទី៣ បើ​មិនមាន​ចំណាត់ការ​ទាន់ពេលវេលា​ទេ ពីព្រោះ ពេលនេះ​មានការ​រាតត្បាត​ថ្មី​បង្កដោយ​មេរោគ​បំប្លែង​ខ្លួន «ដែល​តា» ហើយ​មិនមែន​តែ​ករណី​កម្ពុជា​នោះទេ គឺជា​ករណី​ព្រួយបារម្ភ​លើ​ពិភពលោក ។

សម្ដេច​តេ​ជោ​បានបង្ហាញ​ពី​ការដាក់ចេញ​វិធានការ​មួយចំនួន​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ១៩ ក្នុង​ព្រឹត្តិការណ៍២០កុម្ភៈ ក្នុងនោះ ប្រជាពលរដ្ឋ​ជាង ៤០ម៉ឺន​គ្រួសារ ត្រូវបាន​រាជរដ្ឋាភិបាល​ផ្គត់ផ្គង់​ស្បៀងអាហារ អំឡុងពេល​រាជរដ្ឋាភិបាល​អនុវត្ត​វិធាន​ការបិទ​ខ្ទប់។ រាជរដ្ឋាភិបាល​ចំណាយ​មួយខែ​ជាង ៤០លាន​ដុល្លារ សម្រាប់​ជួយ​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ប្រមាណ ៧០ម៉ឺន​គ្រួសារ បូក​នឹង​កម្មករ និយោជិត ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍។ យើង​ត្រូវ​ជំរុញ​យកចិត្តទុកដាក់​គ្រប់គ្រង​លើ​ការធ្វើដំណើរ​ឆ្លង​ព្រំដែន​កម្ពុជា-ថៃ ហើយ​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ព្រំដែន​ទាំងអស់។ សម្តេច​តេ​ជោ បាន​ថ្លែងថា មិនអាច​និយាយថា​កម្ពុជា ចម្លង​ទៅ​ថៃ ថៃ​ចម្លង​មក​កម្ពុជា កម្ពុជា​ចម្លង​ទៅ​វៀតណាម វៀតណាម​ចម្លង​មក​កម្ពុជា ឬ​កម្ពុជា​ចម្លង​ទៅ​ឡាវ ឬ​ឡាវ​ចម្លង​មក​កម្ពុជា​បាន​នោះឡើយ។ ពេលនេះ​មិនមែនជា​ពេល​ទម្លាក់កំហុស​ដាក់គ្នា​នោះឡើយ គឺជា​ពេល​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​ប្រយុទ្ធប្រឆាំង​ជំងឺ។

នៅក្នុង​ឱកាស​នោះ​ផងដែរ សម្តេច​តេ​ជោ បាន ណែ​នាំឱ្យ​បញ្ចេញ​តេស្ត​រហ័ស ក៏ដូចជា​បរិក្ខាផ្សេងៗទៀត ឱ្យបាន​ទាន់ពេលវេលា​ទៅតាម​ខេត្ត ហើយ​ក្រសួងសុខាភិបាល​ត្រូវធ្វើ​ការកែតម្រូវ​លើ​ការងារ​មួយចំនួន មិនត្រូវ​បន្ត​ការអភិរក្ស​និយម​ទៀត​នោះទេ។ យើង​ត្រូវ​ផ្គត់ផ្គង់​ឱ្យ​គ្រប់គ្រាន់​សម្រាប់​ការធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវ​ពិនិត្យ​ការសាងសង់​បរិក្ខារផ្សេងៗនៅតាម​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក។ សម្តេច​តេ​ជោ បានប្រកាស​ដាក់ចេញ​យុទ្ធសាស្ត្រ​បន្ត​ទប់ស្កាត់​ការនាំ​ចូល​នូវ​កូ​វីដ​បំប្លែង​ថ្មី (ដែល​តា) កើតចេញពី​ឥណ្ឌា ដែលជា​មេរោគ​គ្រោះថ្នាក់​បំផុត។ ការទប់ស្កាត់​នេះ​ត្រូវអនុវត្ត​វិធានការ៥ រួមមាន៖ ពង្រឹង​ការគ្រប់គ្រង​ច្រកចេញចូល​ទាំង​ព្រំដែន​គោក ទឹក និង​ផ្លូវអាកាស, ការធ្វើ​តេស្ត ពិសេស​ត្រូវធ្វើ​តេស្ត​រហ័ស​នៅតាម​ព្រំដែន, ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ ពង្រឹង និង​ផ្គត់ផ្គង់​មណ្ឌល​ច​ត្តា​ឡី​ស័ក ឱ្យបាន​គ្រប់គ្រាន់ ជាពិសេស​ខេត្ត​ជាប់​ព្រំដែន​ថៃ, ដាក់​ព្យាបាល​ដាច់ដោយឡែក​សម្រាប់​អ្នក​វិជ្ជមាន​មេរោគ​បំប្លែង​ថ្មី (ដែល​តា) ហើយ​ច​ត្តា​ឡី​ស័ក​ត្រូវធ្វើ​ដល់២១ថ្ងៃ និង​ពលករ​នៅ​ប្រទេស​ថៃ មិនត្រូវ​បារម្ភ​ទេ កម្ពុជា បាន​សហការ​ជាមួយ​ថៃ​រួចហើយ។

នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ដាក់ចេញ​យុទ្ធសាស្ត្រ​ខិតខំ​រក​វិធី​ព្យាបាល​អ្នកជំងឺ ហើយ​កាត់បន្ថយ​អ្នកស្លាប់ រហូត​ឈានទៅដល់​គ្មាន​អ្នកស្លាប់។ ដោយ​អនុវត្ត​នូវ​វិធានការ​ចំនួន៥ រួមមាន៖ ១-ស្វះ​ស្វែងរក​ប្រភព​ថ្នាំ​ដែលមាន​ប្រសិទ្ធភាព ,២-តាម​ពិនិត្យមើល​ការផ្តល់​ថ្នាំ ដែលមាន​ការផ្តល់​ខុសគ្នា​នៅតាម​ទីតាំង​ព្យាបាល ,៣- រៀបចំ​មន្ទីរពេទ្យ​បន្ថែម​នៅតាម​ស្រុក និង​បំពាក់​សម្ភារៈ​ឱ្យបាន​គ្រប់គ្រាន់​នៅតាម​ពេទ្យ​ខេត្ត និង​ស្រុក ជាពិសេស​ម៉ាស៊ីន ICU, ៤-ហ្វឹកហ្វឺន​គ្រូពេទ្យ​បន្ថែម ដើម្បី​ចូល​បម្រើ​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ១៩, ៥-ត្រូវ​បញ្ជា​ទិញ​សម្ភារៈ​ឱ្យបាន​ឆាប់ និង​ការដាក់ឱ្យ​ព្យាបាល​នៅតាម​ផ្ទះ។ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​បើកឱកាស​ឱ្យ​ក្រុមហ៊ុន​ឯកជន អាច​ប្រើ​ឧបករណ៍​តេស្ត​រហ័ស ដើម្បី​តេស្ត​សុខភាព​បុគ្គលិក។ ក្រុមហ៊ុន រោងចក្រ សហគ្រាស​ទាំងអស់ ត្រូវ​គ្រប់គ្រង​បុគ្គលិក​របស់ខ្លួន ហើយ​បើ​ចាំបាច់​ត្រូវ​តេស្ត​បុគ្គលិក​របស់ខ្លួន​ដោយ​ខ្លួនឯង តាម​ឧបករណ៍​តេស្ត​រហ័ស។ ហើយ​ក្រុមគ្រូពេទ្យ​បង្ហាត់បង្រៀន​ពី​ការធ្វើ​តេស្ត​រហ័ស ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើតេស្ត​ដោយ​ខ្លួនឯង។ សម្តេច​តេ​ជោ​ក៏បាន​ប្រកាស​ដាក់ចេញ​យុទ្ធសាស្ត្រ​រុករក និង​គ្រប់គ្រង​ដែរ ដែល​យុទ្ធសាស្ត្រ​នេះ មាន​វិធានការ​រួមមាន៖ រៀបចំ​តំបន់​យក​សំណាក និង​ការយក​សំណាក​ទៅពិនិត្យ, ពង្រឹងសមត្ថភាព​មន្ទី​រ​ពិសោធន៍ និង​ខិតខំ​រក​មេរោគ​បំប្លែង​ភេទ​ថ្មី, ពង្រីក​ការធ្វើ​តេស្ត​រហ័ស, រៀបចំ​ការធ្វើការ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹម រកឃើញ​ហើយ​ត្រូវ​ទុក​អ្នកជំងឺ​កន្លែង​ណា ព្យាបាល​កន្លែង​ណា ឬ​ឱ្យនៅ​ព្យាបាល​តាម​ផ្ទះ និង​តាមដាន​ដោយ​បច្ចេកវិទ្យា​ព័ត៌មាន។

នៅថ្ងៃនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ឱ្យមាន​ការរៀបចំ​ទិញ​ម​ឈួ​ស​សម្រាប់ អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ១៩នេះ ឱ្យបាន​ត្រឹមត្រូវ​ផងដែរ។ សម្តេច​បានអោយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា យក​ឈើ​រឹបអូស​បានរៀបចំ​ធ្វើ​ក្តា​មឈូស ហើយ​ចំពោះមុខ​នេះ ក្រសួង​សេដ្ឋកិច្ច​បញ្ចេញ​ថវិកា​ទិញ​ក្តា​មឈូស​ទុក​សម្រាប់​ប្រើប្រាស់ ពីព្រោះ​សម្តេច​គិតថា ការរៀបចំ​ឱ្យ​សព​មាន​មឈូស​បាន​ត្រឹមត្រូវ គឺជា​ការគោរព​ដល់​ស​ព។ ជាមួយគ្នា​នោះ​ផងដែរ សម្តេច​តេ​ជោ​ក៏បាន​ណែនាំ​ឱ្យមាន​ការរៀបចំ​ទិញ​កោ​ដ្ឋិ​សម្រាប់​ដាក់​ធាតុ​ជូន​ដល់​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ១៩នេះ ឱ្យបាន​ត្រឹមត្រូវ​ផងដែរ។ សម្តេច​តេ​ជោ​ក៏បាន ប្រកាស​ដាក់ចេញ​យុទ្ធសាស្ត្រ​រៀបចំ​កប់ ឬ​បូជាសព​អ្នកជំងឺ​កូ​វីដ១៩ ឱ្យបាន​ល្អ តាម​វិធានការ៤យ៉ាង៖ រៀបចំ​ប​ច្ឆា​នៅ​កន្លែង​មិនទាន់មាន​ប​ច្ឆា, ប្រើ​ប​ច្ឆា​តាម​វត្ត តែ​ត្រូវ​ធានា​សុវត្ថិភាព ដោយ​ធ្វើការ​ជាមួយ​ព្រះចៅអធិការ​វត្ត, រៀបចំ​ដី​សម្រាប់​កប់​សព​តាម​ប្រពៃណី​របស់​ជនជាតិភាគតិច និង​ខ្មែរ-ឥស្លាម និង រៀបចំ​ផលិត​ក្តា​មឈូស​ឱ្យបាន​ត្រឹមត្រូវ​សម្រាប់​យកទៅ​បូជា ឬ​កប់។

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ដាក់ចេញ​យុទ្ធសាស្ត្រ​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ១៩ ឱ្យបាន​យ៉ាងហោចណាស់​ចាក់​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន១០លាន​នាក់ នៅ​ជំហាន​ដំបូង និង​ឈាង​ទៅដល់​ក្មេង​អាយុ​ក្រោម ១៨ឆ្នាំ​ផងដែរ​នាពេលខាងមុខ។  ទាក់ទង​រឿង​វ៉ាក់សាំង​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ក្នុង​ខែកក្កដា នេះ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ពី​ចិន ចំនួន ៥លាន​ដូ​ស ក្នុងនោះ​ថ្ងៃទី៦ ខែកក្កដា ទទួលបាន​ស៊ី​ណូ​ហ្វា​ម ១លាន​ដូ​ស, ថ្ងៃទី១០ ខែកក្កដា ទទួលបាន​ស៊ី​ណូ​ហ្វា​ម ១លាន​ដូ​ស និង​ស៊ី​ណូ​វ៉ា​ក់ ៣លាន​ដូ​ស។ ពេល​វ៉ាក់សាំង​មកដល់ ត្រូវ​បែងចែក​ទៅតាម​ខេត្ត ហើយ​ប្រមូលផ្តុំ​កម្លាំង​សម្រុក​ចាក់​តែម្តង៕

#អរគុណសន្តិភាព

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

Leave a Reply

Your email address will not be published. Required fields are marked *