កំពង់ឆ្នាំង៖ ឯកឧត្តម  ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង រួម​ដំណើរ​ដោយ ឯកឧត្តម  ស៊ីវ  រុន ឯកឧត្ដម គុយ ចន្ថា សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​សុក្រ​ទី២ ខែកក្កដា ឆ្នាំ២០២១នេះ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន អ្នកស្រី  ហេង  សា វ័​ន្ត  ដែល​សម្រាល​កូនភ្លោះ ចំនួន ០៣នាក់  រស់នៅ​ភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង។

ការចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​ស្ត្រី​សម្រាលកូន​ភ្លោះ​ចំនួន ០៣នាក់​នោះ ក៏មាន​ការចូលរួម​ពី ឯកឧត្ដម វេជ្ជបណ្ឌិត ប្រាក់  វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​លោក ងិន ហ៊ុន   ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្ត​ចូលរួម​ផងដែរ។

ឯកឧត្តម ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ម្តាយ​របស់​ទារក​ត្រូវ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ដោយ​បរិភោគ​អាហារ​ឱ្យបាន​ត្រឹមត្រូវ និង​ស្តាប់​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ៕

#អរគុណសន្តិភាព

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

Leave a Reply

Your email address will not be published. Required fields are marked *