បរទេស៖សារព័ត៌មាន CGTN នៅថ្ងៃនេះ​បានសរសេរថា​ហេតុការណ៍​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ចុង​សប្តាហ៍​និង​បាន​បង្ក​ទៅជា​ការ​រអិល​បាក់​ដី​ផង​នោះ​ពេលនេះ​ជា​លទ្ធផល​មនុស្ស៣នាក់​ហើយ​ដែល​បាត់​បង់ជីវិត​និង​ប្រមាណ​ជាង១០០នាក់​ទៀត​នៅ​បន្ត​បាត់​ខ្លួន​នៅឡើយ។

ហេតុការណ៍​ដែល​បាន​កើតឡើង​នៅក្នុង​ទីក្រុង​ឆ្នេរសមុទ្រ Atami ចំងាយ​ប្រមាណ​ជា៩០គីឡូម៉ែត្រ​ពី​ទីក្រុង​ជប៉ុន​ដែល​ទីកន្លែង​ប្រមូលផ្តុំ​ទៅដោយ​រមណីយដ្ឋាន​និង​ឆ្នេរសមុទ្រ​ទេសចរណ៍​ជាច្រើន។

តួលេខ​បានបង្ហាញ​ដែរ​ថា​ការបាក់​ដី​លើក​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​អគារ​ជាង១៣០ខ្នង​ហើយ​មកដល់ពេលនេះ​ក្រុម​ប្រតិបត្តិការ​ជួយសង្គ្រោះ​កំពុងតែ​នៅ​បន្ត​នៅឡើយ​ដើម្បី​ស្វែងរក​អ្នក​ដែល​បាត់​ខ្លួន​ហើយ​បាន​ទាំង​ព្រមាន​ពលរដ្ឋ​ក្នុងស្រុក​ផងដែរ​នៅ​ថ្ងៃ​ចន្ទ​នេះដែរ​ថា​គ្រោះធម្មជាតិ​នេះ​នឹង​អាច​បន្ត​កើតឡើង​ទៀត​នៅឡើយ៕

#អរគុណសន្តិភាព

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

Leave a Reply

Your email address will not be published. Required fields are marked *