កំពត៖ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ថ្ងៃទី ០៥ ខែ កក្កដា ធ្ឆ្នាំ២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាល​ប្រចាំ ខែ មិថុនា និង​ឆមាស​ទី១ ឆ្នាំ២០២១ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាលខេត្ត កងកម្លាំង​ទាំងបី លោក លោកស្រី​នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ដោយឡែក​ប្រធាន​មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត លោក លោកស្រី​អភិបាលក្រុង ស្រុក ចូលរួម​កិច្ចប្រជុំ​តាមរយៈ Online zoom Cloud meeting ។

កិច្ចប្រជុំ​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ៖

១-សេចក្តីព្រាង​របាយការណ៍​ប្រចាំខែ មិថុនា ឆ្នាំ២០២១ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត

២-សេចក្តីព្រាង​រា​បាយ​ការណ៍ ប្រចាំឆមាស​ទី១ ឆ្នាំ២០២១ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត

៣-ការបែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ជូន​មន្ត្រីរាជការ​សាលាខេត្ត ចាប់ពី​ខែ មេសា – មិថុនា ឆ្នាំ២០២១

៤-ការកែសម្រួល​សមាសភាព​គណៈកម្មាធិការ​ពិគ្រោះ​យោបល់ កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត

៥-មន្ត្រីរាជការ​ផ្ទេរ​បញ្ចូល​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តកំពត

៦-របាយការណ៍​ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព​លទ្ធផល​វេទិកា​ក្រុមប្រឹក្សា​ខេត្ត ឆ្នាំ២០២០

៧-សេចក្តីព្រាង សេចក្តីណែនាំ​ស្តីពី​ការរៀបចំ​កសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២២-២០២៤) របស់​រដ្ឋបាលខេត្ត

៨-បញ្ហាផ្សេង៖៕

#អរគុណសន្តិភាព

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

Leave a Reply

Your email address will not be published. Required fields are marked *