កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរង លោកស្នងការនគរបាលខេត្ត លោកប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យមើលការសាងសង់អាគារពន្ធនាគារថ្មី ស្ថិតក្នុងភូមិត្រពាំងយាសុក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោក ម៉ុន វត្ថា នាយកទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាៈគម្រោងកសាងអគារពន្ធនាគារថ្មី ក្នុងខេត្តកំពង់ឆ្នាំង បានដំណើរ នៅលើដីចំនួន ១០ហិចតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងតាសុក ឃុំព្រៃមូល ស្រុករលាប្អៀរ មានចម្ងាយពីទីរួមខេត្ត ជាង១៥គីឡូម៉ែត្រ បច្ចុប្បន្នសម្រេចបាន៩០ភាគរយហើយ។ពន្ធនាគារថ្មីនេះ បានធ្វើពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

លោកបានបញ្ជាក់ទៀតថាៈតាមគម្រោងរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ពន្ធនាគារថ្មីនឹងសាងសង់នៅលើដី ចំនួន ១០ហិកតា អាចដាក់ជនត្រូវជាប់ឃុំឃាំងប្រមាណជាង ២០០០នាក់ ចំណែកផ្ទៃដី៥ហិកតាទៀត នឹងសាងសង់មជ្ឈមណ្ឌលអប់រំនិងបន្សាបគ្រឿងញៀន។

លោកបានបញ្ជាក់បន្តទៀតថា៖ ដោយពន្ធនាខេត្តកំពង់ឆ្នាំងចាស់មានលក្ខណៈតូចចង្អៀតប៉ះពាល់ដល់សុខមាលភាពដល់អ្នកជាប់ឃុំឃាំង ប៉ះដល់សោភ័ណ្ឌភាពក្រុងកំពង់ឆ្នាំងតាមផែនការរបស់រដ្ឋបាលខេត្តត្រូវរៀបចំក្រុងកំពង់ឆ្នាំងអោយមានសោភ័ណ្ឌភាពដើម្បីចូលរួមប្រលងប្រណាំងទីក្រុងស្អាតនិងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកកំសាន្តនៅក្នុងក្រុងកំពង់ឆ្នាំងក្នុងការបង្កើនមុខរបរនិងចំណូលប្រចាំថ្ងៃជូនប្រជាពលរដ្ឋយើង៕

#អរគុណសន្តិភាព

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

Leave a Reply

Your email address will not be published. Required fields are marked *