តាកែវ៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកក្ដដា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ រួមដំណើរដោយ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកស្នងការរងនគរបាលខេត្ត លោក អភិបាលស្រុក លោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញពិនិត្យតំបន់បិទខ្ទប់ ផ្នែកខ្លះភូមិសាស្រ្តភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ បន្ទាប់ពីរដ្ឋបាលខេត្ត ចេញសេចក្ដីសម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ក្រោយមានរកឃើញអ្នកវិជ្ជមានកូវីដ១៩ បានប៉ះពាល់ផ្ទាល់ និងប្រយោលច្រើននាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានមានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ នេះសូមបងប្អូនប្រជាពលរដ្ឋទេ អនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ ក្រសួង សុខាភិបាល និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃ និងសាប៊ូ អាកុល និងត្រូវពាក់ម៉ាស់អោយបានគ្រប់ៗគ្នា ពេលចេញក្រៅផ្ទះ មិនត្រូវជួបជុំគ្នាច្រើនជា ពិសេសមិនត្រូវនាំគ្នាផឹកស៊ី ដែលនាំអោយមានការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍របស់ខ្លួន។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន បន្តអប់រំផ្សាយដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ និងត្រូវធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរជាមួយរាជរដ្ឋាភិបាល ព្រោះប្រសិនបើគ្មានការ ចូលរួមអនុវត្តពីបងប្អូនប្រជាពលរដ្ឋនោះទេ យើងមិនអាចទប់ស្កាត់ជំងឺកូវីដ១៩បាននោះទេ។

ដោយឡែកតាមការបញ្ជាក់ពី លោក ឌឹម គឹមសាន អភិបាលស្រុក បានឱ្យដឹងថា នៅភូមិអង្គរ ឃុំព្រែក ផ្ទោល ដែល រដ្ឋបាលខេត្តសម្រេចបិទខ្ទប់ នេះ គឺបានឃើញមានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ១៧នាក់ បន្ទាប់ពីបានយកសំណាកពលរដ្ឋ ចំនួន ៦៣នាក់ ៕

#អរគុណសន្តិភាព

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

Leave a Reply

Your email address will not be published. Required fields are marked *