ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមថ្លែងអំណរអគុណយ៉ាងជ្រាជ្រៅចំពោះលោកជំទាវឧកញ៉ា ម៉ែន ចិន្ដា និងស្វាមី ដែលបានឧបត្ថម្ភថវិកា ចំនួន ៥.០០០ដុល្លារអាមេរិក (ប្រាំពាន់ដុល្លារអាមេរិក) ដើម្បីបំរើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន​ ២,៥២៩គ្រួសារ នៅស្រុកព្រៃនប់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ។

គណៈកិត្តិយស,គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមជូនពរជ័យដល់លោកជំទាវឧកញ៉ា ម៉ែន ចិន្ដា និងស្វាមី បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331