(កាប៊ុល)៖ ក្រសួងអប់រំដែលគ្រប់គ្រងដោយក្រុមតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានផ្អាកការចូលរៀននៅសកលវិទ្យាល័យ ដោយនិស្សិតស្រី រហូតដល់មានការជូនដំណឹងបន្ថែម ខណៈការសម្រេចបែបនេះរងនូវថ្កោលទោសយ៉ាងខ្លាំងពីសំណាក់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអង្គការសហប្រជាជាតិ។

លិខិតមួយដែលត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យរបស់ក្រសួងអប់រំឧត្តមសិក្សា បានណែនាំដល់សាកលវិទ្យាល័យសាធារណៈ និងឯកជនអាហ្វហ្គានីស្ថាន ឲ្យផ្អាកការចូលរៀនរបស់និស្សិតស្រីជាបន្ទាន់ ស្របតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។

ការប្រកាសរបស់រដ្ឋាភិបាលតាលីបង់ ដែលមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះ បានកើតឡើងចំពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នានៅទីក្រុងញូវយ៉ក ស្តីពីអាសនៈនៅ UN របស់ប្រទេសអាហ្វហ្កានីស្ថាន។ សហរដ្ឋអាមេរិក អង់គ្លេស និង UN កំពុងសម្លឹងរកមើលអ្វីដែលខ្លួនអាចធ្វើបានបន្ថែមទៀត ដើម្បីរារាំងសកម្មភាពរបស់ក្រុមតាលីបង់ ជាពិសេសលើករណីបិទសិទ្ធិស្រ្តី៕

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331