ភ្នំពេញ៖ អាជ្ញាធរបានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្ន ផ្សារបឹងត្របែកផ្លាហ្សា ដែលមានទីតាំងនៅខណ្ឌចំការមន ក្រោយទីតាំងនេះមានពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ។
ផ្សារបឹងត្របែកផ្លាហ្សានេះ ត្រូវផ្អាកបណ្ដោះអាសន្នរយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារនេះ។

សម្រាប់អាជីវករ សន្ដិសុខ បុគ្គលិក-កម្មករបម្រើការការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋបានចេញ-ចូលផ្សារនេះ គិតចាប់ពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១មក ដែលមិនទាន់បានអញ្ជើញមកយកសំណាក ត្រូវរួសរាន់ទៅយកសំណាក តេស្ដរកជំងឺកូវីដ១៩ ជាបន្ទាន់ ក្នុងបរិវេណវិទ្យាល័យបឹងត្របែកផ្លាហ្សា ព្រមទាំងត្រូវអនុវត្តវិធានការចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត៕
លិខិត៖

#អរគុណសន្តិភាព
ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331