បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថាប្រធានាធិបតីអាមេរិក Joe Biden និងប្រធានាធិបតីអ៊ិស្រាអ៊ែលលោក Reuven Rivlin បានជួបពិភាក្សាគ្នាទៅលើបញ្ហាក្នុងតំបន់ព្រមទាំងចំណងទំនាក់ទំនងទ្វេរភាគី។
លោក Biden នៅក្រោយជំនួបនោះបានធ្វើការបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះការការពារខ្លួនរបស់អ៊ីស្រាអ៊ែលដោយបន្ថែមថាអ៊ីរ៉ង់នឹងមិនអាចផលិតបានអាវុធនុយក្លេអ៊ែរក្នុងពេលមានវត្តមានរបស់គាត់ឡើយ។

លោកប្រធានាធិបតីបានបន្តទៀតថាលោកនឹងទទួលស្វាគមន៍ផងដែរចំពោះនាយករដ្ឋមន្ត្រីថ្មីអ៊ីស្រាអ៊ែលលោក Naftali Bennettនៅសេតវិមានឆាប់ៗនេះផងដែរហើយសន្យាថានឹងធ្វើឲ្យប្រសើរឡើងវិញចំពោះទំនាក់ទំនងជាធម្មតារវាងអ៊ីស្រាអ៊ែលជាមួយនឹងបណ្តាប្រទេសក្នុងតំបន់ផងដែរ។
គួរឲ្យដឹងដែរថាប្រធានាធិបតីអ៊ីស្រាអ៊ែលលោក Rivlin ត្រៀមខ្លួននឹងចូលនិវត្តហើយនៅខែក្រោយបន្ទាប់ពីបានកាន់អំណាចនេះអស់រយៈពេល៧ឆ្នាំមកហើយក្នុងអាណត្តិរបស់គាត់៕
#អរគុណសន្តិភាព