បរទេស៖ថ្ងៃនេះប្រទេសចិនកំពុងប្រារព្ធពិធីខួបលើកទី 100 នៃការបង្កើនបក្សកម្មុយនីសចិនហើយកម្មវិធីនេះត្រូវបានចាក់បញ្ចាំងតាមទូរទស្សន៍អស់រយៈពេលជាងមួយម៉ោងកាលពីព្រឹកថ្ងៃព្រហស្បតិនេះផងដែរ។
ប្រធានាធិបតីចិនលោក Xi Jinping នៅក្នុងឱកាសនេះបានធ្វើសេចក្តីថ្លែងការណ៍មួយនិងដោយបានលើកសរសើរយ៉ាងខ្លាំងចំពោះពលរដ្ឋរបស់ខ្លួនថាគឺជាអ្នកដែលបានចួលរួមចំណែកក្នុងការបង្កើតឲ្យបានពិភពលោកថ្មីមួយឬ New World ។
ព្រឹត្តិការណ៍ដែលមានការចូលរួមពីសំណាក់យន្តហោះចម្បាំងចំនួន១០០គ្រឿងផងនោះលោក Xi ក៏បានសន្យាដែរថានឹងធ្វើការពង្រឹងទៅលើវិស័យយោធាឲ្យបានកាន់តែខ្លាំងបន្ថែមទៀតហើយជាពិសេសគឺប្តេជ្ញាចិត្តដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់និងដោយបានសង្កត់ធ្ងន់ទៅលើបញ្ហាទីក្រុងហុងកុងផង។

លោក Xi ដែលត្រូវបានគេស្គាល់ថាជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតលើលោកគិតចាប់តាំងតែពីមេដឹកនាំចិនលោក Mao Zedong បានបញ្ជាក់បែបនេះថា៖មានតែសង្គមនិយមប៉ុណ្ណោះដែលអាចជួយសង្គ្រោះប្រទេសចិនបាន។ពលរដ្ឋចិនរបស់យើងមិនត្រឹមតែបានជួយដល់ការងារបំផ្លាញពិភពលោកចាស់ពីមុននោះពួកយើងក៏ជាអ្នកចូលរួមក្នុងការបង្កើតពិភពលោកថ្មីមួយជាមួយគ្នាផងដែរ៕
#អរគុណសន្តិភាព