បរទេស៖សារព័ត៌មាន CGTN នៅថ្ងៃនេះបានសរសេរថាហេតុការណ៍ភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍និងបានបង្កទៅជាការរអិលបាក់ដីផងនោះពេលនេះជាលទ្ធផលមនុស្ស៣នាក់ហើយដែលបាត់បង់ជីវិតនិងប្រមាណជាង១០០នាក់ទៀតនៅបន្តបាត់ខ្លួននៅឡើយ។
ហេតុការណ៍ដែលបានកើតឡើងនៅក្នុងទីក្រុងឆ្នេរសមុទ្រ Atami ចំងាយប្រមាណជា៩០គីឡូម៉ែត្រពីទីក្រុងជប៉ុនដែលទីកន្លែងប្រមូលផ្តុំទៅដោយរមណីយដ្ឋាននិងឆ្នេរសមុទ្រទេសចរណ៍ជាច្រើន។

តួលេខបានបង្ហាញដែរថាការបាក់ដីលើកនេះបានធ្វើឲ្យប៉ះពាល់ទៅដល់អគារជាង១៣០ខ្នងហើយមកដល់ពេលនេះក្រុមប្រតិបត្តិការជួយសង្គ្រោះកំពុងតែនៅបន្តនៅឡើយដើម្បីស្វែងរកអ្នកដែលបាត់ខ្លួនហើយបានទាំងព្រមានពលរដ្ឋក្នុងស្រុកផងដែរនៅថ្ងៃចន្ទនេះដែរថាគ្រោះធម្មជាតិនេះនឹងអាចបន្តកើតឡើងទៀតនៅឡើយ៕
#អរគុណសន្តិភាព