បរទេស៖ ប្រទេសជប៉ុននៅថ្ងៃអង្គារនេះបានប្រកាសថាខ្លួននឹងធ្វើការដឹកជញ្ជូនវ៉ាក់សាំងជាច្រើនលានដូសទៀតទៅឲ្យប្រទេសជិតខាងរបស់ខ្លួនគឺកោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ។
រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនលោក Toshimitsu Motegi បានបញ្ជាក់ថានៅថ្ងៃព្រហស្បតិ៍នេះជប៉ុននឹងបញ្ចូននឹងបញ្ចូនវ៉ាក់សាំងប្រមាណជា១,១លានដូសទៀតទៅឲ្យកោះតៃវ៉ាន់បន្ទាប់ពីធ្លាប់បានបញ្ជូន២,៤លានដូសម្តងហើយកាលពីខែមុន។

លោករដ្ឋមន្ត្រីបន្តដែរថាក្រៅពីនោះវ៉ាក់សាំងប្រមាណជា១លានដូសផ្សេងគ្នាៗទៀតនឹងត្រូវផ្តល់ជូនទៅឲ្យប្រទេសជិតខាងក្នុងតំបន់ផ្សេងទៀតដូចជាថៃហ្វីលីពីននិងវៀតណាមនៅសប្តាហ៍នេះដូចគ្នាខណៈដែលកន្លងមកក៏ធ្លាប់បានផ្តល់ទៅឲ្យប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីរួចហើយនោះ៕
#អរគុណសន្តិភាព