បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍ដោយប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានអះអាងថាកងកម្លាំងយោធាអាមេរិកនឹងធ្វើការដកចេញពីប្រទេសអាហ្គានីស្ថានទាំងស្រុងហើយនៅត្រឹមថ្ងៃទី៣១ខែសីហាខាងមុខនេះ។

លោក Biden បាននិយាយថា៖ យើងបានសម្រេចជោគជ័យទាំងការសម្លាប់មេដឹកនាំក្រុមភេវរកម្មអ៊ូសាម៉ាប៊ីឡាដិនការធ្វើឲ្យចុះខ្សោយនៃកងកម្លាំងប្រយុទ្ធរបស់ក្រុមភេវរកម្មអាល់កៃដាព្រមទាំងអាចធ្វើការការពារការវាយប្រហារនិងប៉ុនប៉ងទាំងឡាយមកលើសហរដ្ឋអាមេរិកផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តគាំទ្រប្រទេសអាហ្គានីស្ថាននិងរដ្ឋាភិបាលរបស់ពួកគេដដែលជាពិសេសក្រុមអ្នកបកប្រែជនជាតិអាហ្គានីស្ថានជាច្រើនពាន់នាក់ដែលធ្លាប់បានធ្វើការឲ្យអាមេរិកកន្លងមក៕
#អរគុណសន្តិភាព