ភ្នំពេញ៖ ការិយាល័យសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេស បានចាប់បើកដំណើរការហើយ ចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះតទៅ ។ នេះបើយោងតាមការបញ្ជាក់របស់លោកលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់បណ្តាញព័ត៌មាន Fresh News ។

ការចុះឈ្មោះបោះឆ្នោតប្រព្រឹត្តទៅពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ក្នុងនោះប្រជាពលរដ្ឋដែលគ្រប់អាយុ ១៨ឆ្នាំកើតមុនឬត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៣ ឬអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត មកចុះឈ្មោះឲ្យបានគ្រប់ៗគ្នា ដោយការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទើបអាចបោះឆ្នោតបាន ៕
#អរគុណសន្តិភាព