បរទេស៖ គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះពលរដ្ឋគុយបាដល់ទៅរាប់ពាន់នាក់បានចូលរួមនៅក្នុងការតវ៉ាប្រឆាំងដែលត្រូវបានគេមើលឃើញថាជាព្រឹត្តិការណ៍តវ៉ាធំបំផុតមិនធ្លាប់មានរបស់ប្រទេសអស់រយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ។

ក្នុងថ្ងៃជាមួយគ្នានេះផងដែរមនុស្សជាច្រើននាក់ក៏ត្រូវបានចាប់ឃាត់ខ្លួនផងដែរ។ការតវ៉ាប្រឆាំងដែលត្រូវបានគេដឹងថាបានកើតឡើងដោយសារតែកំហឹងរបស់ពលរដ្ឋពាក់ព័ន្ធទៅនឹងបញ្ហាធំដូចជាកង្វះម្ហូបអាហារថ្នាពេទ្យព្រមទាំងតម្លៃទំនិញឡើងថ្លៃខ្លាំងខណៈដែលរដ្ឋាភិបាលកំពុងបន្តធ្វើការប្រយុទ្ធប្រឆាំងទៅនឹងវិបត្តិកូវីដនៅឡើយ។

ការតវ៉ានេះត្រូវបានពលរដ្ឋភាគច្រើនយល់ឃើញថាមានសារសំខាន់ខ្លាំងណាស់ទោះបីពួកគេកំពុងតែប្រឈមនឹងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរក្តីពីសំណាក់រដ្ឋាភិបាល។សេដ្ឋកិច្ចរបស់ប្រទេសគុយបាត្រូវបានអ្នកជំនាញមើលឃើញបានដួលរលំនៅក្នុងពេលនេះហើយពលរដ្ឋបានប្រើប្រាស់ឱកាសនេះដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរនិងទាមទារឯករាជ្យសេរីភាពផងដែរ៕
#អរគុណសន្តិភាព