បាត់ដំបង៖ ថ្ងៃសុក្រ ៧ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស.ព ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសួររសុខទុក្ខ និងនាំយកអំណោយ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលផ្តល់ជូនតាមរយៈក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង ដែលមាន ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាស្ថាបនិក ចុះចែកគ្រឿងឧបភោគបរិភោគបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងមានចំនួន៦៤គ្រួសារ នៅឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមួយគ្រួសារទទូលបាន អង្ករ១ការ៉ុង មី១កេះតូច ត្រីខ១យួរ ទឹកត្រីទឹកសុីអុីវ១យួរ ទឹកបរិសុទ្ធ៥យួរ ម៉ាស់ និងអាល់កុល ៕



#អរគុណសន្តិភាព