ភ្នំពេញ៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក តែម មុឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ តាមប្រព័ន្ធបច្ចេកវិទ្យា ZOOM ដេីម្បីពង្រឹងការងារដឹងនាំជាពិសេស ការងារបច្ចេកទេស សហព័ន្ធកីឡាប្រដាល់គុនខ្មែរ យើងឲ្យមានលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងនិងបទបញ្ជាគ្រប់គ្រងការប្រកួតដែលជាបទបញ្ជាបច្ចេកទេសសម្រាប់គ្រប់គ្រងការប្រកួត។

ទន្ទឹមនឹងនេះដែលដោយបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងប់រំយុវជននិងកីឡា គណៈកម្មធិការ ជាតិអូឡាំពិកកម្ពុជាផងដែរនិងមានការសំណូមពរទាំង៥ ចំនុចរបស់ក្រសួងអប់រំយុវជននិងកីឡាមានដូចខាងក្រោម

១•អនុវត្តឲ្យបាននូវច្បាប់ប្រកួត បទបញ្ជាបច្ចេកទេសក្នុងកាប្រកួត
២.ត្រូវកាត់សេចក្ដីដោយយុត្តិធម៌បំផុត
៣.បែងចែកភារកិច្ចរវាង សហព័ន្ធ ទូរទស្សន៍ និង អ្នកឧបត្ថម្ភគាំទ្រ
៤.បន្តពង្រឹង គុណភាព មន្ត្រី បច្ចេកទេស
៥.មានវិធានការណ៍លេីកទឹកចិត្ត ចំពោះមន្ត្រីដែល សកម្មនិងមានវិធានការណ៍ អប់រំណែនាំ ព្រមទាំងពង្រឹងចំពោះមន្ត្រីទាំងឡាយណាដែលអសកម្ម។

ក្នុងកិច្ចប្រជុំនោះដែរមាន ការ អញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានសហព័ន្ធ អគ្គលេខាធិការសហព័ន្ធ អគ្គអគ្គហេរញ្ញិក សមាជិកប្រតិបត្តិ ស្នងការប្រកួតតាមស្ថានីយទូរទស្សន៍និង គណៈវិនិច្ឆ័យ របស់សហព័ន្ធផងដែរ៕
#អរគុណសន្តិភាព