ភ្នំពេញ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ក្រោយពីមន្ត្រីសុខាភិបាលបានវិចខ្ចប់សពអ្នកជំនឺកូវីដ-១៩ បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសរួចរាល់ ក្រុមគ្រួសារ អាចទទួលយកសពទៅបូជានៅទីកន្លែង ដែលបានកំណត់ដូចខាងក្រោម៖
១. វត្តអង្គតាមិញ ស្ថិតនៅភូមិតោកបំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ.
២. វត្តគោកបញ្ជាន់ ស្ថិតនៅផ្លូវវេងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
៣. វត្តជន្លង់ម្លូ ស្ថិតនៅភូមិព្រៃរងៀង សង្កាត់ភ្លើងចេះរទេះ ខណ្ឌកំបូល
៤. វត្តក្រាំងធ្នង់ ស្ថិតនៅសង្កាត់ក្រាំងធ្ងង់ ខណ្ឌសែនសុខ ។
បញ្ជាត់ ក្រុមគ្រួសារបងប្អូនសាប់ញាតិរបស់សពអ្នកជំនឺកូរីដ-9 ត្រូវបានអនុញ្ញាតអោយចូលរួមក្នុងពិធីបុណ្យសព បានត្រឹមតែ ១០នាក់ប៉ុណ្ណោះ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល ៕

#អរគុណសន្តិភាព