បរទេស៖អគ្គលេខធិការងនៃសភាជនជាតិអ៊ីស្លាមរបស់អ៊ីរ៉ង់លោក Hossein Akbari កាលពីថ្ងៃម្សិលមិញបានធ្វើការលើកឡើងថាការសម្រេចចិត្តដកទ័ពរបស់អាមេរិកចេញពីប្រទេសអាហ្គានីស្ថានគឺជាជ័យជំនះដ៏អស្ចារ្យបំផុតបរស់ប្រទេសជាសមាជិកនៃក្រុមអ្នកកាន់សាសនាអ៊ីស្លាម។
លោក Akbari បានថ្លែងបន្ថែមទៀតបែបនេះថា៖ប្រទេសអាហ្គានីស្ថាននៅពេលនេះបានឈានទៅដល់ដំណាក់កាលមួយ។អស់រយៈពេល២០ឆ្នាំមកហើយដែលយោធាអាមេរិកបានបង្ហាញវត្តមាននៅទីនោះហើយជាលទ្ធផលវាគឺត្រឹមបានបង្កើតភាពខ្វះចន្លោះថាមពលនិងអតុល្យភាពថាមពលនៅអាហ្វហ្គានីស្ថានដែលជះឥទ្ធិពលដល់រាល់ការអភិវឌ្ឍទាំងមូលុំ

សេចក្តីថ្លែងការណ៍របស់មន្ត្រីជាន់ខ្ពស់រូបនេះត្រូវបានធ្វើឡើងនៅមុនពេលដែលកិច្ចប្រជុំអន្តរជាតិមួយតាមអនឡាញដែលនឹងប្រព្រឹត្តទៅនៅក្នុងប្រទេសអាហ្គានីស្ថាននៅថ្ងៃចន្ទនេះដែលក្នុងនោះនឹងមានការចូលរួមពីសំណាក់អ្នកនយោបាយជាច្រើនមកពីប្រទេសប៉ាគិស្ថានរុស្សីអ៊ុបេគីស្ថានគីហ្ស៊ីស្ថានតាជីហ្គីស្ថាននិងតូមិននីស្ថានផងដែរ៕
#អរគុណសន្តិភាព