នៅថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំអភិបាលរងខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរ ស្រុក ឃុំ ដើម្បី អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូក្រសួង ចុះពិនិត្យស្ថានភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ នៅតំបន់ឧទ្យានជាតិបូកគោស្ថិតក្នុងឃុំតេជោអភិវឌ្ឍ ស្រុកឈូក ក្នុងភូមិសាស្ត្រខេត្តកំពត។
គោលបំណងនៃការចុះរបស់ប្រតិភូគឺការត្រួតពិនិត្យការងារដីធ្លី នៅក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀតលើការការពារ និងអភិរក្សតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពត៕




#អរគុណសន្តិភាព