You are currently viewing សូមអបអរសាទរចំពោះលោកយាយចាន់ ឃីម  ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៧លាន

សូមអបអរសាទរចំពោះលោកយាយចាន់ ឃីម  ដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៧លាន

ភ្នំពេញ៖ យោងតាមគណនីរបស់ សម្ដេច តេជោ បានចេញផ្សាយនៅមុនបន្តិចនេះថា    “តាមរយៈការខិតខំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជន មកដល់ថ្ងៃនេះយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩បាន ៧លាននាក់ ស្មើនឹង៧០ភាគរយ នៃប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន១០លាននាក់។

សូមអបអរសាទរចំពោះលោកយាយចាន់ ឃីមរស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៧លាន។

លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតទៅជូនដោយផ្ទាល់ និងសូមជូនពរលោកយាយសូមជួបតែសេចក្តីសុខសេចក្តីចំរើន’’៕

#អរគុណសន្តិភាព

 

Leave a Reply