បរទេស៖ ប្រទេសអូស្ត្រាលីនៅថ្ងៃសុក្រនេះបានដាក់ពង្រាយកងទ័ពរបស់ខ្លួនជាច្រើនរយនាក់ទៅកាន់ទីក្រុងស៊ីដនីដើម្បីជួយទៅដល់កិច្ចការងារបិទទ្វាក្រុង។
បញ្ហារាតត្បាតនៃវិរុសកូវីដពូជថ្មី Delta Variant បានចាប់ផ្តើមឡើងតាំងតែពីខែមិថុនាហើយមកដល់ពេលនេះចំនួននៃអ្នកឆ្លងថ្មីមានចំនួនជិត៣០០០នាក់មកហើយខណៈដែលអ្នកបាត់បង់ជីវិតមាន ៩ នាក់។

ទោះបីជាការអនុវត្តបិទទ្វាក្រុងដែលមានរយៈពេ៥ សប្តាហ៍ក្តីប៉ុន្តែករណីឆ្លងនៅក្នុងទីក្រុងធំបំផុតរបស់អូស្ត្រាលីរូបនេះនៅតែមានចំនួនកើនឡើងហើយជាក់ស្តែងកាលពីថ្ងៃសុក្រប៉ុណ្ណោះចំនួនឆ្លងថ្មីមានទៅដល់១៧០នាក់។
គួរឲ្យដឹងដែរថាការប្រកាសបិទទ្វាក្រុងត្រូវបានអនុវត្តរហូតទៅដល់ថ្ងៃទី២៨ខែសីហាដែលក្នុងនោះហាងនានាបាក្លឹបព្រមទាំងកន្លែងហាត់ប្រាណនានាគឺមិនត្រូវបានអនុញ្ញាតិឲ្យដំណើរការនោះទេ៕
#អរគុណសន្តិភាព