You are currently viewing ឯកឧត្តម អ៊ូច ភា  បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន ពី លោក សុខ វាសនា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា

ឯកឧត្តម អ៊ូច ភា  បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន ពី លោក សុខ វាសនា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្ត នៅព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្ដដា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន ពី លោក សុខ វាសនា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកបូរីជលសារ និងលោកស្រី នូ ស្រីស្រស់ អង្ករ ២តោន មីខ្លាឃ្មុំ ១០០កេស ត្រីខ ១០០យួរ ដើម្បីចូលរួមសកម្មភាពយុទ្ធនាការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋានខេត្តតាកែវ។

ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏សូមថ្លែងអំណរ គុណ ដល់ លោក សុខ វាសនា និងលោកស្រី ដែលបាននាំយកនូវគ្រឿងឧបភោគមួយចំនួនធំប្រគល់ជូនរដ្ឋបាលខេត្តនាពេលនេះ គឺជាការចូលរួមចំណែកដ៏មានសារសំខាន់ ក្នុងគ្រា ដែលរដ្ឋបាល កំពុងប្រយុទ្ធ ប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តតាកែវ ហើយតារយៈការផ្តល់អំណោយទាំងនេះ រដ្ឋបាលខេត្តនឹងបន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាត និងរងផលប៉ះពាល់ដោយសារកូវីដ១៩៕

#អរគុណសន្តិភាព

 

Leave a Reply