You are currently viewing  ​ក្រសួងសុខាភិបាល​ប្រកាសថា គ្មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ថ្មី​នោះទេក្នុងថ្ងៃនេះ ខណៈ​អ្នកជំងឺ​ម្នាក់​បានជា​សះស្បើយ​ចេញពី​មន្ទីរពេទ្យ

 ​ក្រសួងសុខាភិបាល​ប្រកាសថា គ្មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ថ្មី​នោះទេក្នុងថ្ងៃនេះ ខណៈ​អ្នកជំងឺ​ម្នាក់​បានជា​សះស្បើយ​ចេញពី​មន្ទីរពេទ្យ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា នៅថ្ងៃនេះ​គ្មាន​ករណី​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ថ្មី​នោះទេ ខណៈ​អ្នកជំងឺ​កូ​វីដ១៩ម្នាក់ បាន​ព្យាបាល​ជាសះស្បើយ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ។

អ្នកជំងឺ​ដែលជា​សះស្បើយ​នោះ គឺជា​បុរស​ជនជាតិ​ចិន អាយុ២៨ឆ្នាំ ជា​អ្នកដំណើរ​មកពី​ប្រទេស​ហ្វីលីពីន ដោយ​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២។ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​ការធ្វើ​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ១៩ ចំនួន២ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ចាក់អង្រែ រាជធានី​ភ្នំពេញ។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង៧ព្រឹក​ថ្ងៃទី០៦ ខែតុលា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ទាំងអស់​ចំនួន២៨០នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន២៧៦នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន៤នាក់៕

#អរគុណ​សន្តិភាព

 

Leave a Reply