You are currently viewing អង្គការ​យូណេស្កូ​បាន​អះអាង ជំងឺ​កូ​វីដ-១៩ បានធ្វើ​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា

អង្គការ​យូណេស្កូ​បាន​អះអាង ជំងឺ​កូ​វីដ-១៩ បានធ្វើ​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា

ភ្នំពេញ៖ អង្គការ​យូណេស្កូ​បាន​អះអាង ថា​វិស័យ​អប់រំ​នៅ​កម្ពុជា​គឺជា​វិស័យ​មួយ​ដែល​រង​ផលប៉ះពាល់​ដោយ​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ-១៩ ។

យោងតាម​សេចក្តីថ្លែងការណ៍​ដែល​បានចេញ​ផ្សាយថ្មីៗនេះ​បាន​និយាយថា មេរោគ​កូ​វីដ-១៩ បាន​បង្ក​ការប៉ះពាល់​ដល់​អ្នកសិក្សា​ជិត ១,៦ពាន់​លាន​នាក់ និង​បុគ្គលិក​សិក្សា​គ្រប់​កម្រិត​តាំងពី គ្រូ​បឋម​ដល់​អនុវិទ្យាល័យ​ចំនួន ៦៣លាន​នាក់​នៅក្នុង​ប្រទេស​ជាង ១៩០ រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ។

អង្គការ​យូណេស្កូ​បាន​អះអាងថា សម្រាប់​ប្រទេស​កម្ពុជា​តែមួយ មាន​បុគ្គលិក​សិក្សា​ចំនួន ១១៣០០០នាក់ ក្នុងនោះ​មាន​គ្រូ​ចំនួន ៩៣២២៥នាក់ បាន​រងគ្រោះ។ បន្ទាប់ពី​ការបិទ​សាលារៀន​កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ និង​ការចាប់ផ្តើម​កម្មវិធី​អប់រំ​ពី​ចម្ងាយ​របស់​ក្រសួង អប់រំ យុវជន និង​កីឡា គ្រូបង្រៀន​នៅ​កម្ពុជា​បានក្លាយ​ជា​អ្នក​ដែល​កំពុងតែ​ប្រឈម​នឹង​បញ្ហា។ ក្នុង​រយៈពេល​ខ្លី​បំផុត គ្រូបង្រៀន​ដែលជា​បុគ្គលិក​ជួរមុខ​នៃ​វិស័យ​អប់រំ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធីសាស្ត្រ​ថ្មី នៃ​ការបង្រៀន និង​ការរៀនសូត្រ​ដោយ​ដាក់បញ្ចូល​វិធីសាស្ត្រ​រៀន​ពី​ចម្ងាយ​ទៅក្នុង​ការអនុវត្ត​ការងារ​អប់រំ​របស់​ពួកគេ និង​ការចុះទៅ​ដល់ផ្ទះ​របស់​សិ​ស្ស​ដើម្បី​ធានាថា​ពួកគេ​នឹង​អាច​បន្ត​ការសិក្សា​បាន ។

ក្នុង​បរិបទ​នេះ ក្រសួង​អប់រំ បានផ្តល់​អាទិភាព​ខ្ពស់​ដល់​លោកគ្រូ និង​អ្នក​គ្រួ​ដែលមាន​សមត្ថភាព​ខ្ពស់ និង​លើក​កម្លាំងចិត្ត​ដល់​ពូក​គាត់ ក្នុងការ​លើកកម្ពស់​គុណ​ភាព នៃ​ការបង្រៀន និង​ការរៀនសូត្រ ។ ក្រសួង​អប់រំ ដោយមាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ភាពជា​ដៃគូ និង​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​ស​ម្រា​ប់​ការអប់រំ មួយចំនួន បាន​កំពុងតែ​យកចិត្តទុកដាក់​លើកកម្ពស់​វិស័យនេះ ហើយ​ជាពិសេស​ដោយមាន​ការគាំទ្រ ផ្នែក​បច្ចេកទេស​ពី​អង្គការ​យូណេស្កូ កម្ពុជា​កំពុងតែ​អនុវត្ត​នូវ​គំនិត​ផ្តួចផ្តើម​ផ្តោតលើ​កម្មវិធី​មួយចំនួន​ដើម្បី​ជួយ​គ្រូបង្រៀន និង វិស័យ​អប់រំ​នៅ​កម្ពុជា ៕

#អរគុណ​សន្តិភាព

Leave a Reply