You are currently viewing រដ្ឋបាលរាជធានីភ្នំពេញ និង កងពលតូចលេខ៧០ ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមគ្រឹះស្ថានសិក្សា ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមបើកដំណើរការឡើងវិញ

រដ្ឋបាលរាជធានីភ្នំពេញ និង កងពលតូចលេខ៧០ ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមគ្រឹះស្ថានសិក្សា ក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមបើកដំណើរការឡើងវិញ

នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ បានចុះត្រួតពិនិត្យកម្លាំង និងសម្ភារៈ ក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ តាមបណ្តាគ្រឹះស្ថានសិក្សា សាលារៀនរដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា កងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ ក៏បានចូលរួមក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅតាមបណ្តាគ្រឹះស្ថានសិក្សា សាលារៀនរដ្ឋ និងឯកជន ក្នុងរាជធានីភ្នំពេញនេះផងដែរ។

យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩នៅតាមបណ្តាគ្រឹះស្ថានសិក្សា សាលារៀនរដ្ឋ និងឯកជននេះ ធ្វើឡើងដើម្បីត្រៀមបើកអោយសិស្សានុសិស្សចូលរៀនវិញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នាពេលខាងមុខនេះ។ ក្នុងនោះ គោលដៅបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩មានចំនួន ១៤ខណ្ឌ (៦៨ទីតាំង)។

សូមបញ្ជាក់ផងដែរថា ការបើកគ្រឹះស្ថានសិក្សា សាលារៀនរដ្ឋ និងឯកជនឡើងវិញនេះ គឺដំណើរការតែសាលាចាប់ពីអនុវិទ្យាល័យ និងវិទ្យាល័យគឺថ្នាក់ទី០៧ ទៅដល់ថ្នាក់ទី១២តែប៉ុណ្ណោះ៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331