You are currently viewing ម៉ាឡេស៊ីគ្រោងចាក់វ៉ាក់សាំងដូសជំរុញកូវីដ-១៩ ដល់កងកម្លាំងជួរមុខ និងមនុស្សចាស់

ម៉ាឡេស៊ីគ្រោងចាក់វ៉ាក់សាំងដូសជំរុញកូវីដ-១៩ ដល់កងកម្លាំងជួរមុខ និងមនុស្សចាស់

ប្រទេសម៉ាឡេស៊ីមានគម្រោងផ្តល់ការចាក់ដូសជំរុញនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កងកម្លាំងជួរមុខ និងមនុស្សចាស់ដើម្បីបង្កើនភាពស៊ាំរបស់ពួកគេ។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Ismail Sabri Yaakob បាននិយាយថា រដ្ឋបាលម៉ាឡេស៊ីនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញដល់ក្រុមប្រជាជនដែលមានហានិភ័យខ្ពស់ ដូចជាក្រុមជួរមុខ ក្រុមអ្នកការពារប្រព័ន្ធភាពស៊ាំ និងក្រុមមនុស្សចាស់ដែលមានជំងឺខ្សោយបេះដូង ដោយយុទ្ធនាការនេះនឹងចាប់ផ្តើមនៅពេលដែលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រេចបាន ៨០ភាគរយនៃចំនួនសរុបរបស់ប្រជាជនពេញវ័យនៅទូទាំងប្រទេស។

យោងតាមស្ថិតិផ្លូវការបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែកញ្ញា ប្រជាជនម៉ាឡេស៊ីចំនួន ៧៨,២ភាគរយបានទទួលការចាក់វ៉ាក់សាំងពេញលេញ។

ដូចគ្នានេះផងដែរ កាលពីថ្ងៃទី១៨ ខែកញ្ញា ករណីឆ្លងថ្មីដែលត្រូវបានរកឃើញមានចំនួន ១៥ ៥៤៩នាក់ ដែលបាននាំឱ្យចំនួនសរុបនៃអ្នកជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះកើនឡើងដល់ ២ ០៨២ ៨៧៦នាក់។ អ្នកស្លាប់ថ្មីចំនួន ៣២៤នាក់ត្រូវបានកត់ត្រាបន្ថែម ដែលធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតនេះនៅក្នុងប្រទេសម៉ាឡេស៊ីកើនឡើងដល់ ២៣ ០៦៧នាក់៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331