You are currently viewing សម្តេចតេជោ ហ៊ុន សែន ចូលទីលានវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលជាច្រើនខែ

សម្តេចតេជោ ហ៊ុន សែន ចូលទីលានវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលជាច្រើនខែ

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាពអមដោយសារជាមួយអត្ថន័យយ៉ាងដូច្នេះថា «ចូលវាយកូនគោលឡើងវិញ បន្ទាប់ពីខកខានជាច្រើនខែ ដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩។ ថ្ងៃនេះជាថ្ងៃធ្វើការតែខ្ញុំបែរជាមកវាយកូនគោលទៅវិញ។ សង្ឃឹមថា បងប្អូននឹងមានការយោគយល់ ព្រោះខ្ញុំធ្វើការពុំមានថ្ងៃសម្រាកនោះឡើយ។ ព្រឹកនេះពុំមានភ្លៀងធ្លាក់ ព្រមពេលដែលឯកសារត្រូវបានពិនិត្យ និងចុះហត្ថលេខារួចរាល់ក៏ចេញមកវាយតែម្តង ព្រោះកន្លែងវាយនៅជិតផ្ទះស្រាប់។ ជូនពរបងប្អូនជនរួមជាតិរួចចាកផុតពីជំងឺឆ្លងកូវីដ១៩ តាមរយៈវិធានការ៣កុំ៣ការពារ និងការចាក់វ៉ាក់សាំង»

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331