You are currently viewing អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់រោងចក្រផលិតសំបកកង់រថយន្ត

អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់រោងចក្រផលិតសំបកកង់រថយន្ត

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់រោងចក្រផលិតសំបកកង់រថយន្ត ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូជៀនពុចាយ ដែលមានការញ្ជើញចូលរួមអមដំណើរពីឯកឧត្តម អភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរដែនដីនគររូបណីយកម្ម និងសំណង់ខេត្ត លោកប្រធានតំបន់សេដ្ឋកិខច្ចពិសេស លោកអភិបាលរងក្រុងនិងតំណាងរោងចក្រមួយចំនួនទៀត។

សូមជម្រាបជូនថា អ្នកវិនិយោគធំៗដែលបានបង្កើតរោងចក្រសហគ្រាសធំៗ និងបង្កើរការងារធ្វើជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់សេដ្ឋកិច្ចពិសេឈីលូ ជៀនពុចាយ នៅសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង បាននិងកំពុងដំណើរ ការផលិតកម្មរបស់ខ្លួនមានចំនួន៨រោងចក្រ ក្នុងចំណោម១១រោងចក្រដែលបានចុះបញ្ជីរ រួចរាល់ ទៅក្រសួង នឹងត្រូវសាងសង់នៅពេលបន្តបន្ទាប់ខាងមុខនេះ។

បន្ទាប់ពីបានចុះពិនិត្យរោងចក្រ ឯកឧត្តមនិងសហការីក៏បានបន្តដំណើរទៅពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងស្ថានភាពនៅតាមច្រកទ្វាព្រំដែននានារវាងកម្ពុជា-វៀតណាមនៅព្រឹកថ្ងៃដដែលនេះផងដែរ៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331