You are currently viewing ADB ផ្ដល់ប្រាក់កម្ចីចំនួន៤០លានដុល្លារ សម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុដល់កម្ពុជា

ADB ផ្ដល់ប្រាក់កម្ចីចំនួន៤០លានដុល្លារ សម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុដល់កម្ពុជា

បើតាម ADB នេះគឺជាកម្មវិធីរងទី៣នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយ បរិយាប័ន្ន បន្ទាប់ពីកម្មវិធីរង ចំនួនពីរពីមុនដែលត្រូវបានអនុវត្តន៍ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ដើម្បីជួយកម្ពុជាអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពនិងស្ថិរភាពតាមរយៈការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បាន អនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៤០ លាន ដុល្លារ អាម៉េរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ពង្រីកលទ្ធភាពទទួលបានឥណទានក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (MSMEs) និង អនុវត្តន៍កំណែទម្រង់ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនា សម្ព័ន្ធវិស័យហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។

លោកស្រី Benita Ainabe អ្នកឯកទេសផ្នែកហិរញ្ញវត្ថុរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានគូសបញ្ជាក់ថា “រាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុងការរក្សា ស្ថិរ ភាព ហិរញ្ញវត្ថុ និងធ្វើឱ្យការគ្រប់គ្រងវិបត្តិមានភាពប្រសើរឡើងក្នុងពេលមានជំងឺរាតត្បាត កូវីដ១៩”។

លោកស្រីបន្ដថា តាមរយៈកម្មវិធីរងថ្មីនេះ រាជ រដ្ឋាភិបាលបានអនុម័ត ច្បាប់ សំខាន់ៗដែលគាំទ្រដល់យុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុជាតិ និងបានផ្តួចផ្តើមគំនិតជា ច្រើនដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ រួមទាំងគម្រោងធានាឥណទានសាធារណៈ (public credit guarantee scheme) សម្រាប់សហគ្រាសធុនតូច និងមធ្យមដំបូងគេនៅ កម្ពុជាផងដែរ។

ក្នុងសេចក្ដីប្រកាសបានឱ្យដឹងដែរថា នៅកម្ពុជាលទ្ធភាពទទួលបានផលិតផល និង សេវា កម្មហិរញ្ញវត្ថុសម្រាប់ពលរដ្ឋ ក្រីក្រនៅ មានកម្រិតហើយចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅ ទាប។ មានតែ២១,៧ភាគរយ នៃប្រជាពលរដ្ឋពេញវ័យរបស់ប្រទេសប៉ុណ្ណោះដែល មាន គណនីធនាគារ ហើយMSMEs ប្រឈមការលំបាកដើម្បីទទួលបានហិរញ្ញប្បទាន និងធានា រ៉ាប់ រងខ្នាតតូច។ អាជីវកម្ម ជារឿយៗត្រូវបានរារាំងដោយលទ្ធភាពទទួលបានហិរញ្ញ វត្ថុ រយៈពេលវែងដោយសារកង្វះវត្ថុបញ្ចាំ ការមិនទាន់ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលដូច ជា សម្រាប់ការធានា និងអនក្ខរ ភាពហិរញ្ញវត្ថុ។ មានតែប្រជាពលរដ្ឋកម្ពុជា១៨ភាគរយ ប៉ុណ្ណោះដែលត្រូវបានចាត់ទុកថា មានចំណេះដឹងផ្នែក ហិរញ្ញវត្ថុ។ ជំងឺរាតត្បាតការផ្តល់ ប្រាក់ កម្ចី អចលនទ្រព្យ (real estate lending) និងកំណើនឥណទានលឿន (faster credit growth)បានបង្កើនហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញ វត្ថុរបស់ប្រទេស មិនទាន់បានអភិវឌ្ឍពេញលេញ ដែលជាកត្តាប្រឈមដល់លទ្ធភាព ទទួល បានហិរញ្ញវត្ថុនិងការអភិវឌ្ឍទីផ្សារ។

លោកស្រី Benita Ainabe បានបន្ដទៀតថា កម្មវិធីរងថ្មីនេះ គាំទ្រកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការជួយដល់សហគ្រាសធុនតូចនិងមធ្យម (MSMEs) ឱ្យងើបឡើងពី ជំងឺ រាតត្បាត តាមរយៈការពង្រីកលទ្ធភាពទទួលបានឥណទាន។ កម្មវិធីនេះ ក៏ជួយដល់ កំណែ ទម្រង់ហិរញ្ញវត្ថុដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ រួមទាំងការត្រួតពិនិត្យស្ថាប័ន អន្តរ វិស័យ ឱ្យកាន់តែប្រសើរឡើង ពង្រឹងការគ្រប់គ្រងហានិភ័យឥណទាន និងគាំទ្រប្រព័ន្ធ ទូទាត់ ប្រកបដោយភាពច្នៃប្រឌិត។ លោកស្រីបានបន្ថែមថា “កំណែទម្រង់ទាំងនោះ ត្រូវ បានបញ្ចូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥។

កម្មវិធីរងថ្មីនេះជាផ្នែកមួយ នេះយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ADB សម្រាប់កម្ពុជាឆ្នាំ២០១៩-២០២៣ ដែលគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុដើម្បីជំរុញលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចនិងការធ្វើពិពិធកម្មសេដ្ឋកិច្ច”៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331