You are currently viewing ក្រុមហ៊ុន KFA Property សហការជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងទីផ្សារអចលនទ្រព្យ

ក្រុមហ៊ុន KFA Property សហការជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ក្នុងទីផ្សារអចលនទ្រព្យ

ភ្នំពេញ៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន ខេអេហ្វអេ ប្រផឹធី នៃបុរី កៀនស្វាយផាក នៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២១ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងភាពជាដៃគូផ្តល់កម្ចីទិញផ្ទះ សម្រាប់អតិថិជនដែលទិញផ្ទះនៅបុរី កៀនស្វាយផាក ជាមួយនឹងអត្រាការប្រាក់ទាបរហូតដល់ ៦,៨៨% ក្នុងមួយឆ្នាំ (សម្រាប់ឆ្នាំទី១)។

កាន់តែពិសេសជាងនេះទៅទៀតនោះ តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់បុរី កៀនស្វាយផាក នឹងទទួលបាននូវការផ្តល់ប្រាក់កម្ចី និងការអនុម័តកម្ចី កាន់តែងាយស្រួល និងរហ័សជាងមុន ព្រមទាំងអាចទទួលបានប្រាក់កម្ចីរហូតដល់ ៨០% នៃតម្លៃផ្ទះសរុប។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ ត្រូវបានធ្វើឡើងនៅការិយាល័យលក់នៃបុរី កៀនស្វាយផាក ក្រោមអធិបតីភាពរបស់ លោក ស៊ីសុវត្ថិ វីក នាយកផ្នែកសេវាធនាគារសម្រាប់បុគ្គល នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ា និងលោកឧកញ៉ា នួន ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និង អគ្គនាយកក្រុមហ៊ុន ខេអេហ្វអេ ប្រផឹធី នៃបុរី កៀនស្វាយផាក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់អ្នកជំនាញផ្នែកកម្ចីទិញផ្ទះរបស់យើងឥឡូវនេះតាមរយៈលេខទូរស័ព្ទ +855 78 222 082 / 78 222 086 ឬសេវាបម្រើអតិថិជនតាមទូរស័ព្ទ 023 999 000។

លោកអ្នកក៏អាចទាក់ទងផ្នែកលក់របស់បុរី គៀនស្វាយផាក តាមរយៈលេខទូរស័ព្ទ 089 915 168 / 089 917 168៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331