You are currently viewing ក្រសួងបរិស្ថាន និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បន្តកិច្ចសហការគ្នាអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាព
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព

ក្រសួងបរិស្ថាន និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បន្តកិច្ចសហការគ្នាអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាព

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានជួបប្រជុំទ្វេភាគី ជាមួយលោក Frank Rijsberman អគ្គនាយកវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងសហការី តាមរយៈប្រព័ន្ធវីដេអូ (Zoom) ក្នុងគោលដៅបន្តកិច្ចសហការអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាព។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១ម្សិលមិញ ដោយផ្តោតការពិភាក្សាពីកិច្ចសហការលើការអភិវឌ្ឍបៃតង ដោយផ្តោតលើវឌ្ឍនភាពការងារកន្លងមក និងទិសដៅបន្តពាក់ព័ន្ធនឹងគម្រោងមួយចំនួន ដូចជា គម្រោងលើកកម្ពស់ការអនុវត្តថាមពលដោយនិរន្តរភាព នៅក្នុងវិស័យកាត់ដេរនៅកម្ពុជា គម្រោងទាញកែច្នៃសំណល់រឹងទៅជាថាមពលឥន្ទនៈចំហេះពីសំរាម (RDF) ការគ្រប់គ្រងសំណល់រឹង និងនគរូបនីយកម្ម។

ក្រសួងបរិស្ថាន និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បន្តកិច្ចសហការគ្នាអភិវឌ្ឍន៍កម្ពុជាប្រកបដោយចីរភាព

ជាលទ្ធផលនៃកិច្ចប្រជុំគឹ ១. ភាគីកម្ពុជាស្នើសុំឱ្យ GGGI ជួយកៀរគរធនធានក្នុងវិស័យគ្រប់គ្រងសំណល់រឹង ដោយស្វែងរកលទ្ធភាពនៃការទទួលបានឧបករណ៍ រថយន្តដឹកសំរាម និងឡដុតសំណល់ជាដើម។ ២. កម្ពុជាគាំទ្រ GGGI ក្នុងការកៀរគរធនធានសម្រាប់ការសិក្សាសមិទ្ធលទ្ធភាពពេញលេញ នៃការកែច្នៃសំណល់រឹងទៅជាថាមពលឥន្ទនៈចំហេះពីសំរាម (RDF) នៅកម្ពុជា។

៣. ភាគីកម្ពុជា និង GGGI ឯកភាពគ្នាការរៀបចំក្រុងឱ្យកាន់តែមានភាពបៃតង ស្របតាមបរិបថថ្មីរបស់កម្ពុជា។ ៤. កម្ពុជា និងGGGI ឯកភាពគ្នាក្នុងការស្វែងរកឱកាសនៃទីផ្សារកាបូន សម្រាប់ឥណទានកាបូនចេញពីការកាត់បន្ថយការប្រើប្រាស់ថាមពល ដូចជាក្នុងវិស័យកាត់ដេរ ដែលមានសក្តានុពលសម្រាប់ទីផ្សារអឺរ៉ុប ៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331