You are currently viewing សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២ ត្រូវបានរដ្ឋសភាទទួលយក និងសិក្សា ខណៈរាជរដ្ឋភិបាល គ្រោងថវិកាជាង ៣៤ទ្រីលានរៀលសម្រាប់បន្ទុកចំណាយ
សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២ ត្រូវបានរដ្ឋសភាទទួលយក និងសិក្សា ខណៈរាជរដ្ឋភិបាល គ្រោងថវិកាជាង ៣៤ទ្រីលានរៀលសម្រាប់បន្ទុកចំណាយ

ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃ ទី២៧ ខែតុលានេះ បានសម្រេចប្រគល់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ឱ្យទៅគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភាដើម្បីពិនិត្យ និងសិក្សា។

យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្ញើទៅកាន់រដ្ឋសភា បានបញ្ជាក់ថា គម្រោងចំណាយថវិកាសម្រាប់ឆ្នាំ២០២២ មានកំណើន៨,៤ភាគរយ បើធៀបនឹងឆ្នាំ២០២១នេះ ក្នុងគោលបំណងស្តារ និងជំរុញសេដ្ឋកិច្ចឱ្យបន្តស្ថិតនៅលើគន្លងនៃកំណើនខ្ពស់ និងរស់រវើកឡើងវិញ និងស្តារជីវភាពរបស់ប្រជាជន។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងថវិការដ្ឋសរុបជាង ៣៤ទ្រីលានរៀល ឬត្រូវជាប្រមាណ ៨.៦០០លានដុល្លារអាមេរិក សម្រាប់បន្ទុកចំណាយនៅឆ្នាំ២០២២ខាងមុខ ដែលផ្តោតទៅលើបៀវត្សរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមនឹងសង្គម សេដ្ឋកិច្ច និងការពារអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ១៩៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331