You are currently viewing រយៈពេល ១៤ថ្ងៃ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មីជាង ១៤ម៉ឺននាក់
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ចុះពិនិត្យទីតាំងចុះឈ្មោះបោះឆ្នោត

រយៈពេល ១៤ថ្ងៃ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មីជាង ១៤ម៉ឺននាក់

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មានរយៈពេល១៤ថ្ងៃហើយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដោយមានប្រជាពលរដ្ឋ ដែលបានទៅចុះឈ្មោះបោះឆ្នោតថ្មី ចំនួន ១៤៧,៥៧៥នាក់

ជាមួយគ្នានេះ រយៈពេល ១៤ថ្ងៃនេះដែរ ក៏មានពលរដ្ឋដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ៨៨,២៦២នាក់, អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ៤២,៥០២នាក់, អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ៤៦,០២១នាក់។

គួរបញ្ជាក់ផងដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331