You are currently viewing រមណីយដ្ឋានអង្គរ ជាប់ចំណាត់ថ្នាក់លេខ១ ជាទីកន្លែងល្អផ្តាច់គេ សម្រាប់ការមកទស្សនាកម្សាន្ត

រមណីយដ្ឋានអង្គរ ជាប់ចំណាត់ថ្នាក់លេខ១ ជាទីកន្លែងល្អផ្តាច់គេ សម្រាប់ការមកទស្សនាកម្សាន្ត

ភ្នំពេញ៖ យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា រមណីយដ្ឋានអង្គរ នៃខេត្តសៀមរាប បានជាប់ចំណាត់ថ្នាក់លេខ១ ជាទីកន្លែងល្អផ្តាច់គេ ក្នុងចំណោមទីកន្លែងដែលគួរមកទស្សនាកម្សាន្ត ចំនួន ២៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia បានបញ្ជាក់ថា ៖ «នៅពេលនិយាយទីតាំងបុរាណវិទ្យា អ្នកទេសចរនឹងមិនចង់រំលងរមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប ដែលស្ថិតនៅភាគខាងជើង នៃប្រទេសកម្ពុជាឡើយ។ រមណីយដ្ឋានអង្គរ បង្កប់ទៅដោយធាតុវប្បធម៌ដ៏សំខាន់ៗបំផុតរបស់ពិភពលោក រួមជាមួយនឹងប្រាសាទអង្គរវត្តដ៏ធំសម្បើម ប្រាសាទបាយ័ន ដែលមានរូបព្រហ្មមុខ៤ ធំៗ និងប្រាសាទតាព្រហ្ម ដែលជាប្រាសាទបែបព្រះពុទ្ធសាសនា ដែលគ្របដណ្តប់ដោយដើមឈើធំៗ និងខ្ពស់ៗ»៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331