You are currently viewing ស៊ុន ចាន់ថុល៖ គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤ នឹងត្រូវ​ប្រកាស​បង្ហាញ​ជា​សាធារណៈ​ពីរ​សប្ដាហ៍​ទៀត
រូបតំណាង

ស៊ុន ចាន់ថុល៖ គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤ នឹងត្រូវ​ប្រកាស​បង្ហាញ​ជា​សាធារណៈ​ពីរ​សប្ដាហ៍​ទៀត

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានលើកឡើង​កាលពី​ថ្ងៃទី៧ ខែតុលា​នេះ​ថា ការរៀបចំ​សិក្ខាសាលា​បង្ហាញ​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤ ដើម្បី​ពន្យល់​បងប្អូន​ប្រជាពលរដ្ឋ ពី​សារៈសំខាន់​នៃ​ការកសាង​ផ្លូវ​វាង​ក្រុង ឬ​ក្រវ៉ាត់​ក្រុង​ទី៤ ដែល​ត្រូវបាន​សិក្សា​ចប់សព្វគ្រប់ នៅ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ។

ស៊ុន ចាន់ថុល៖ គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤ នឹងត្រូវ​ប្រកាស​បង្ហាញ​ជា​សាធារណៈ​ពីរ​សប្ដាហ៍​ទៀត

គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤ ត្រូវបានធ្វើ​ការសិក្សា​ដោយ​ក្រុមហ៊ុន​ជំនាញ​សាងសង់ Shanghai Construction Group របស់​ចិន ដែល​កំពុង​បន្តសកម្មភាព​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣ នៅពេល​សព្វថ្ងៃនេះ។ ផ្លូវ​ក្រវាត់ក្រុង​ខ្សែ​ទី៣នេះ មាន​ប្រវែង​សរុប ៥២,៩៨៣គីឡូម៉ែត្រ ជា​ខ្សែ​ផ្លូវ​ថ្មី​មួយ ដែល​ត​ភ្ជាប់​ផ្លូវជាតិសំខាន់ៗ ដោយ​ចាប់ពី​ស្ពាន​ព្រែក​ព្នៅ​ផ្លូវជាតិ​លេខ៥ ឆ្លង​មក​ផ្លូវជាតិ​លេខ៤ (កំណាត់​ផ្លូវ​នេះ​បាន​សាងសង់​រួចរាល់​ហើយ ដោយ​សាលា​រាជធានី​ភ្នំពេញ) ភ្ជាប់​មក​ផ្លូវជាតិ​លេខ៣ ផ្លូវជាតិ​លេខ២ ផ្លូវជាតិ​លេខ២១ និង​ផ្លូវជាតិ​លេខ១ ដោយ​ភ្ជាប់​ទៅនឹង​កំពង់ផែ​ភ្នំពេញ​ថ្មី។

ដោយឡែក គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ខ្សែ​ទី៤ ធ្លាប់បាន ឯកឧត្តម លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បង្ហើប​ឲ្យ​ដឹងថា នឹងត្រូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ៥១ និង​លេខ៤។ ផ្លូវជាតិ​លេខ ៥១ និង ៤១ នាពេល​បច្ចុប្បន្ននេះ បាននិងកំពុង​មា​នស​កម្ម​ភាព​សេដ្ឋកិច្ច និង​សក្តា​ពល​នុព​ល​ខ្ពស់​លើ​វិស័យ​អចលនទ្រព្យ និង​គម្រោង​វិនិយោគធំៗជាច្រើន រួមមាន​គ​ម្រោ​សាងសង់​រោងចក្រ សហគ្រាស និង​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​តំបន់​ផ្លូវ​នេះ​ផងដែរ៕

#អរគុណសន្តិភាព

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

Leave a Reply