You are currently viewing ធនាគារព្រីនស៍ បោះទុន ១៥លានដុល្លារចូលរួមវិនិយោគគម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី

ធនាគារព្រីនស៍ បោះទុន ១៥លានដុល្លារចូលរួមវិនិយោគគម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី

ភ្នំពេញ៖ ធនាគារព្រីនស៍សម្រេចបោះទុនវិនិយោគ ១៥លានដុល្លារអាម៉េរិក លើមូលបត្របំណុលរបស់ក្រុមហ៊ុន CAIC សម្រាប់ប្រើប្រាស់ចំណាយលលើគម្រោងសាងសង់សំណង់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញថ្មី ខេត្ដកណ្ដាល (NPPIA ) ខណៈគម្រោងនេះ បាននឹងកំពុងសាងសង់យ៉ាងសកម្ម និងឱ្យចប់ទៅតាមផែនការដែលបានគ្រោងទុកនៅក្នុងឆ្នាំ ២០២៣។

ការសម្រេចបោះទុនេះលើមូលប័ត្របំណុលនេះ ត្រូវបានធ្វើឡើងក្នុងពិធីចុះហត្ថលេខា រវាងលោក Charles Vann នាយកក្រុមហ៊ុន Overs Eas Cambodian Investment Corporation (OCIC) និង លោក Honn Sorachna នាយកធនាគារ ធនាគារ Prince Bank កាលពីថ្ងៃ ទី០៣ វិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពីអ្នកឧកញ៉ា ពុង ឃែវសែ នាយកប្រតិបត្ដិធនា គារកាណាឌីយ៉ា ផងដែរ ។

លោក Honn Sorachna នាយកធនាគារ Prince បានបញ្ជាក់ថា គម្រោង NPPIA បច្ចុប្បន្នសម្រេចបាន ២៦ភាគរយ លើចំនួនទឹកប្រាក់សរុប ៣៤៦លានដុល្លារអាម៉េរិក ដោយមិនរាប់បញ្ចូលថ្លៃដី ដែលវិនិយោគរួចដោយក្រុមហ៊ុន CAIC ។

លោក Honn Sorachna បានបន្ដថា គម្រោង NPPIA រំពឹងថានឹងត្រូវដាក់ឱ្យធ្វើប្រតិបត្តិការ នៅឆ្នាំ២០២៣។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥.៥ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (Tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

លោក Charles Vann នាយកក្រុមហ៊ុន Overseas Cambodian (OCIC) បានឱ្យដឹងថា ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញក្នុងការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗ ជាច្រើនដូចជា NPPIA ទីក្រុងកោះពេជ្រ, កោះនរា, ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។

លោកបន្តថា ក្រុមហ៊ុន OCIC គឺជាដៃគូដ៏ល្អជាមួយក្រុមហ៊ុន CAIC ដែលបានបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់រចនានៃការសាងសង់ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង NPPIA ៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331