You are currently viewing ឯកឧត្ដម ឃួ​ង ស្រេង៖ ម្ចាស់​បុរី ត្រូវ​ផ្តល់​ទិន្នន័យ​កាំ​មេ​រ៉ា​សុវត្ថិភាព​ជូន​សមត្ថកិច្ច ដើម្បី​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ

ឯកឧត្ដម ឃួ​ង ស្រេង៖ ម្ចាស់​បុរី ត្រូវ​ផ្តល់​ទិន្នន័យ​កាំ​មេ​រ៉ា​សុវត្ថិភាព​ជូន​សមត្ថកិច្ច ដើម្បី​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានស្នើ​ឱ្យ​ម្ចាស់​បុរី និង​ខុន​ដូ​ទាំង អស់​នៅក្នុង​រាជធានី​ភ្នំពេញ ផ្តល់​ទិន្នន័យ​ពី​កាំ​មេ​រ៉ា​សុវត្ថិភាព​ជូន​សមត្ថកិច្ច ដើម្បី​ពង្រឹង​កិច្ច សហការ​ជាមួយគ្នា​ឱ្យបាន​ល្អ​ក្នុងការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់ តែ​ប្រសើរ ហើយ​សមត្ថកិច្ច​នឹងរ​ក្សា​ជាការ​សម្ងាត់ ដោយ​មិន​អនុញ្ញាតឱ្យ​យក​ទិន្នន័យ​ចេញ ពី​កាំ​មេ​រ៉ា​សុវត្ថិភាព​ទាំងនោះ​ទៅ​ផ្សព្វផ្សាយ​ដោយ​គ្មាន​ការអនុញ្ញាត​ឡើយ។

ឯកឧត្ដម ឃួ​ង ស្រេង៖ ឱ្យ​ម្ចាស់​បុរី ត្រូវ​ផ្តល់​ទិន្នន័យ​កាំ​មេ​រ៉ា​សុវត្ថិភាព​ជូន​សមត្ថកិច្ច ដើម្បី​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ

ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍ថា ចាប់ពីពេលនេះ​ទៅគ្រប់​បូរី និង​ខុន​ដូ ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ត្រូវតែ​បំពាក់​កាំ​មេ​រ៉ា​សុវត្ថិភាព និង​មាន​ប្រព័ន្ធ​សន្តិសុខ សុវត្ថិភាព ដើម្បី​ធានា​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុងស្នាក់នៅ។

ឯកឧត្ដម​បន្តថា ការពង្រឹង​កិច្ចសហការ​រវាង​ម្ចាស់​បូរី ម្ចាស់​ខុន​ដូ និង​សមត្ថកិច្ច​នេះ គឺ​ដើម្បី​អាច​រាយការណ៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក នៅពេល​មាន​ករណី​មិន​ប្រក្រតី​ណាមួយ​កើត ឡើង​ដែល​អាចឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ជួយ​ដោះស្រាយបាន​ទាន់ពេលវេលា។ អភិបាល រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​បន្តថា បច្ចុប្បន្ននេះ​នៅ​រាជធានី​ភ្នំពេញ មាន​សំណង់ បូរី​ជាច្រើន​បានរស់នៅ​ដាច់ដោយឡែក ហើយ​កន្លែង​ខ្លះ​មាន​ភាពស្មុគស្មាញ ងាយ​កើត ឡើង​នូវ​បទល្មើស​នានា ដែល​ទាមទារ​ឱ្យ​ភាគី​ទាំង២ មាន​កិច្ចសហការ​ជាមួយ គ្នា​ទ្វេដង ដើម្បី​បង្កើន​ភាពកក់ក្តៅ​ជូន​ដល់​ប្រជា​ពល រដ្ឋ​ដែល​រស់នៅក្នុង​បូរី​នោះ។

ឯកឧត្ដម​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល ជាតិ​បាន​ស្នើឱ្យ​ម្ចាស់​បូរី និង​ខុន​ដូ ត្រូវ​បំពាក់​ប្រព័ន្ធ​ការពារ​សុវត្ថិភាព បន្ថែមទៀត ដូចជា​ត្រៀម​បង្ការ​ពន្លត់​អគ្គិភ័យ ឬ​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ មាន​ប្រព័ន្ធ​ទូរស័ព្ទ ទាន់​ហេតុការណ៍ ២៤ម៉ោង​លើ ២៤ម៉ោង មាន​ច្រកចេញចូល​ត្រឹមត្រូវ ការគ្រប់គ្រង​ស្ថិតិ ប្រជាពលរដ្ឋ​ត្រូវមាន​សន្តិសុខ​យាមកាម​ជាដើម។ បន្ថែម​ពីនេះ​ទៀត​ម្ចាស់​បុរី​គួរ​បង្កើតឱ្យមាន បទបញ្ជាផ្ទៃក្នុង​នៅក្នុង​បុរី បើ​បុរី​របស់​អស់លោក​មាន​សន្តិសុខ​ល្អ នោះ​មិន​ខ្វះ អតិថិជន នោះទេ។

សូមបញ្ជាក់ថា បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ​មាន​បុរី​ចំនួន ១៤៩ទីតាំង និង​ខុន​ដូ​ចំនួន ១៣៧ទីតាំង៕

#អរគុណសន្តិភាព

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

Leave a Reply