You are currently viewing គ្រួសារជួបការលំបាក និងងាយរងគ្រោះ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង ៦០គ្រួសារ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

គ្រួសារជួបការលំបាក និងងាយរងគ្រោះ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង ៦០គ្រួសារ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

ខេត្តស្វាយរៀង៖ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ចែកជូនជនងាយរងគ្រោះមាន៖ ចាស់ជរា ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមេម៉ាយកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងក្រីក្រ ចំនួន ៦០ គ្រួសារ មកពីទាំង ៩ ឃុំ ក្នុងស្រុកស្វាយទាប ដែលកំពុងជួបបញ្ហាខ្វះខាតផ្នែកជីវភាពក្នុងបរិបទជំងឺកូវីដ-១៩។

នៅព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោកជំទាវ ដួង វណ្ណា រួមដំណើរដោយ លោកជំទាវ លោក លោកស្រី អនុប្រធានកិត្តិយសសាខា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក បានបន្តចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនជនងាយរងគ្រោះ ដែលក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលជ័របត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា ) ម៉ាស ៣ បន្ទះ និងថវិកាធ្វើដំណើរ ៥០,០០០ រៀល។

លោកជំទាវប្រធានកិត្តិយសសាខាបានពាំនាំនូវបណ្តាំសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងមានប្រសាសន៍សំណេះសំណាលផ្តាំផ្ញើ សូមបងប្អូនយកចិត្តទុកដាក់អំពីការ ការថែទាំសុខភាពរស់នៅប្រកបដោយអនាម័យ ជាពិសេសការអនុវត្តិវិធានការ ការពារជំងឺកូវីដ-១៩ ៣ ការពារ ៣ កុំ និង ២ ចូលរួម និង ខិតខំបន្ថែមក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃតាមរយៈការដាំដំណាំ ចិញ្ចឹមសត្វ និងប្រមូលផលស្រូវដើម្បីលើកស្ទួយជីវភាពគ្រួសារ ៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331