នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍ពីប្រទេសបារាំង របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីព្រះអង្គបានយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើកទី៧៥នៃអង្គការនេះ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី ១០ ដល់ថ្ងៃ ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រកបដោយព្រះរាជជោគជ័យ។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះរាជសកម្មភាពទទួលបាននូវភាពជោគជ័យ មានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រយាងនិវត្តន៍ពីប្រទេសបារាំង
Please Share This Share this content
សន្តិភាព
គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។
Tel: 0973323331
You Might Also Like

ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញជាង ៤៩ម៉ឺននាក់ហើយ ទទួលបានការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣)

«ទីលានតេជោ» នៅក្នុងខេត្តព្រះសីហនុ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃ២៥ ខែវិច្ឆិកាខាងមុខនេះ

ប៉ូលិសសម្ងាត់អាមេរិក ចាប់ផ្ដើមផ្ដល់ការកាពារ លោក ចូ បៃដិន ក្រោយមានសញ្ញាថា អាចនឹងឡើងជាប្រធានាធិបតីថ្មី

កម្ពុជា និងអង្គការ UPF ចុះហត្ថលេខាលើពិធីសារសំខាន់ៗពីរដើម្បីសហការរៀបចំកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចដឹកជញ្ជូនម៉ាសចំនួន ២លាន និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជូនរដ្ឋាភិបាល និងប្រជាជននេប៉ាល់ នៅថ្ងៃទី៤ ខែមករាឆ្នាំ ២០២១ខាងមុខ
