You are currently viewing ឯកឧត្តម គួច ចំរើន អំណោយសម្តេចតេជោ ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា នៅក្នុងក្រុងព្រះសីហនុ

ឯកឧត្តម គួច ចំរើន អំណោយសម្តេចតេជោ ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា នៅក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៥ ខែធ្នូ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង នៅសាលា ដុនបូស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដើម្បីទុកប្រើប្រាស់ក្នុងរដូវរងារ ។

ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងមកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ មានចំនួន ៥០២នាក់ ក្នុងនោះ សង្កាត់លេខ១ ចំនួន ៣៨នាក់, សង្កាត់លេខ២ ចំន ៤៣នាក់, សង្កាត់លេខ៣ ចំនួន ១៤៨នាក់, និងសង្កាត់លេខ៤ ចំនួន ២៧៣នាក់។

អំណោយសម្តេចតេជោ រួមមាន៖ អាវរងា១, ភួយ១, ក្រមា១, តែ១កញ្ចប់ , ស្ករស១គីឡូក្រាម, ទឹកគោខាប់៦កំប៉ុង, នំ១ប្រអប់, ម៉ាស១០ និងថវិកា ៥ម៉ឺនរៀល ៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331