ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកបានអញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្ដល់ជូនពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ កុមារកំព្រា ចំនួន ១១០គ្រួសារ ដែលប្រព្រឹត្ត ទៅនៅសាលាស្រុកពេជ្រាដា។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេ តែងតែយកចិត្តទុក ដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមបញ្ជាក់ថា អំណោយទាំងនេះ គឺជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ផ្ដល់ជូនដល់ពលរដ្ឋខ្វះ ខាត ក្នុងបរិបទនៃជំងឺកូវីដ- ១៩ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពី សំណាក់ថ្នាក់ដឹកនាំផងដែរ។
ឯកឧត្តម បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកាត់បន្ថយការអាស្រ័យ ផលលើធនធានធម្មជាតិ ហើយងាកមកធ្វើការដាំដុះ និងប្រកបរបរផ្សេងៗ ដើម្បីបង្កើនកម្រិតជីវភាពគ្រួសារ ឱ្យមានលក្ខណៈសមរម្យ និងត្រូវជំរុញដល់កូនចៅឱ្យខិតខំសិក្សារៀនសូត្រឱ្យបានជ្រៅ ជ្រះ ដើម្បីយកចំណេះដឹង មកអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានការរីកចម្រើន។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋ ដែលមិន ទាន់ចាក់វ៉ាក់សាំង សូមទៅចាក់នៅតាមមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ឫទីតាំងណាមួយ ដែលរដ្ឋបាលក្រុង/ស្រុក បានកំណត់ជូនប្រជា ពលរដ្ឋ។ ឯកឧត្តម បន្ថែមថា ទោះបីជាយើងបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ក៏យើងត្រូវបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ។
តាមរបាយការណ៍របស់លោក ខឹម សុផុន ប្រធានមន្ទីរសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋក្រីក្រចំនួន ១១០គ្រួសារ នៅស្រុកពេជ្រាដា ទទួលអំណោយសង្គ្រោះបន្ទាន់ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ២០គីឡូ ក្រាម ត្រីខ ១យួរ ទឹកត្រី ១យួរ ភួយចំនួន១ កន្ទេល ១ និងអាវរងា ១ផងដែរ៕