You are currently viewing អាជ្ញាធរប្រកាសឱ្យតាក្រុមហ៊ុនស្រាបៀ និងផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈអាហ្វីស ប៉ាណូ បង់ថ្លៃសេវាផ្សព្វផ្សាយ និងទូទាត់បំណុលឆ្នាំចាស់

អាជ្ញាធរប្រកាសឱ្យតាក្រុមហ៊ុនស្រាបៀ និងផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈអាហ្វីស ប៉ាណូ បង់ថ្លៃសេវាផ្សព្វផ្សាយ និងទូទាត់បំណុលឆ្នាំចាស់

ខេត្តកណ្តាល៖ នាយករដ្ឋបាលសាលា ខេត្តកណ្តាល លោកគ្រុយម៉ាឡែន បានតំរូវអោយ ក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មនានា តាមរយ:អាហ្វីស ប៉ាណូ នៅតាមទីសាធារណ: និងនៅតាមអគារពាណិជ្ជកម្ម ក្នុងក្របខណ្ឌភូមិសាស្ត្រ ខេត្តកណ្តាល ត្រូវមានកាត្វកិច្ចបង់ថ្លៃ សេវាផ្សព្វផ្សាយ និងទូទាត់បំណុលឆ្នាំចាស់ លើវិសយ័ព័ត៌មាននិងសោតទស្សន៍ យោងតាម អនុក្រិត្យរបស់់រាជរដ្ឋាភិបាល លេខ១៨អនក្រ.បកចុះថ្ងៃទី៨កុម្ភ: ឆ្នាំ២០១៧ និងប្រកាសអន្តរក្រសួង លេខ១០០៣ សវហ.ប្រកចុះថ្ងៃទី២៨ឆ្នូឆ្នាំ២០១២ វាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ស្តីពីការផ្តល់សេវាសាធាណ: របស់ក្រសួងព័ត៌មាន។

លោកនាយករដ្ឋបាលសាលាខេត្ត បានតំរូវបែបនេះ គ្រាដែល លោកបានដឹកនាំកិច្ចប្រជុំ ជាមួយតំណាងក្រុមហ៊ុនផ្សព្វផ្សាយ ពាណិជ្ជកម្មនានា ដែលពាក់ពន្ធ័ ក្នុងភូមិសាស្ត្រ ខេត្តកណ្តាល នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ ។

កិច្ចប្រជុំនេះ បានពិភាក្សា ផ្តោតសំខាន់លើស្លាកសញ្ញាផ្សេងៗ របស់ក្រុមហ៊ុន Sky Media,ក្រុមហ៊ុន Trust AC Co.,LTD ,ក្រុមហ៊ុន C&T Advertising PTE.,LTD ,ក្រុមហ៊ុន Cambo Advertising Co.,LTD,ក្រុមហ៊ុន MPA Advertising Co.,LTD,ក្រុមហ៊ុនស្រាបៀ Ganzberg, ក្រុមហ៊ុន Moon Media ,ក្រុមហ៊ុនស្រាបៀ អង្គរនិង ក្រុមហ៊ុនស្រាបៀ កម្ពុជាជាដើម៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331