You are currently viewing អាជ្ញាធរជាតិអប្សរា រៀបចំពិធីបួងសួងដល់អតីតព្រះមហាក្សត្រ និងបុព្វការីជន ដើម្បីបើកព្រឹត្តការណ៍ «រំលឹកគុណអង្គរ»

អាជ្ញាធរជាតិអប្សរា រៀបចំពិធីបួងសួងដល់អតីតព្រះមហាក្សត្រ និងបុព្វការីជន ដើម្បីបើកព្រឹត្តការណ៍ «រំលឹកគុណអង្គរ»

សៀមរាប៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីបួងសួងនៅមុខប្រាសាទអង្គរវត្ត សម្រាប់បើកព្រឹត្តិការណ៍រំលឹកគុណអង្គរ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំខេត្ត សៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។

យោងតាម លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិ ការណ៍ «រម្លឹកគុណអង្គរ» រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់១៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331