
បន្ទាយមានជ័យ៖ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ និងកងកម្លាំងចុះពិនិត្យទីតាំងទំនាស់ជាក់ស្តែងតាមខ្នងផ្ទះនីមួយៗ ដើម្បីស្រង់ឈ្មោះនិងស្ថិតិផ្ទៀងផ្ទាត់ឯកសារ។

ចាប់តាំងពីព្រឹកព្រលឹមរហូតដល់ល្ងាចថ្ងៃចន្ទ័ទី១៧ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ និងកងកម្លាំងចុះពិនិត្យទីតាំងទំនាស់ជាក់ស្តែងតាមខ្នងផ្ទះនីមួយៗ ដើម្បីស្រង់ឈ្មោះនិងស្ថិតិផ្ទៀងផ្ទាត់ឯកសារ នៅចំណុចទំនាស់រ៉ាំរ៉ៃច្រើនឆ្នាំកន្លងមកនៅភូមិអូរអំពិល ឃុំទួលពង្ររ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានឯកឧត្តមដឹកនាំក្រុមការងារចុះដោះស្រាយបញ្ចប់វិវាទកាលពីថ្ងៃ១៦ ខែមករា ឆ្នាំ២០២២។

សូមបញ្ជាក់ថាការចុះពិនិត្យតាមខ្នងផ្ទះជាក់ស្តែងនេះ គឺដើម្បីរៀបចំដីពុះជាឡូត៍ចែកជូនប្រជាពលរដ្ឋដែលទទួលបានការសម្បទានពីក្រុមគ្រួសារលោកលី អ៊ុតនី៕
#អរគុណសន្តិភាព