You are currently viewing ឯកឧត្តមប៉ាន់ខែម ប៊ុនថន បានដឹកនាំកម្លាំងយុវជនស្រលាញ់សន្តិភាព ចុះគោលដៅខណ្ឌដង្កោ ដែលទឹកជំនន់កំពុងវាយលុក

ឯកឧត្តមប៉ាន់ខែម ប៊ុនថន បានដឹកនាំកម្លាំងយុវជនស្រលាញ់សន្តិភាព ចុះគោលដៅខណ្ឌដង្កោ ដែលទឹកជំនន់កំពុងវាយលុក

រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី រួមដំណើរដោយឯកឧត្តមឌៀង សារ៉ាន់ ឯកឧត្តមគង់ ចំរុង លោកប៉ាន់ខែម វឌ្ឍនា លោកលី សុផានិត្យ លោក​ បុត្រ​ រំដួលរង្សី បានដឹកនាំកម្លាំងយុវជនស្រលាញ់សន្តិភាព រួមជាមួយរ៉ឺម៉កសន្តិភាព ចូលរួមជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះគោលដៅខណ្ឌដង្កោ សង្កាត់សាក់សំពៅ ដែលទឹកជំនន់កំពុងវាយលុក រួមគ្នាធ្វើ រួមគ្នាជួយ ដើម្បីគ្រប់គ្រងសភាពការណ៍។ឯកឧត្តមប៉ាន់ខែម ប៊ុនថនបានបញ្ជាក់ថាចំពោះយុវជនស្រលាញ់សន្តិភាព និងរ៉ឺម៉កសន្តិភាពគឺរៀបចំបោះតង់ ស្នាក់នៅប្រចាំការដើម្បីងាយចេញកម្លាំងតាមតម្រូវការ និងរៀបចំចុងភៅចំអិនអាហារប្រចាំការនៅទីនោះរហូតទឹកស្រកទៅវិញ។

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331