You are currently viewing អាជ្ញាធរ​ជាតិ​អប្សរា ដាក់ចេញ​ផែនការ​ដាំ​ដើមត្នោត​ឱ្យបាន​ច្រើន​ក្នុង​បរិវេន​ឧទ្យាន​អង្គរ

អាជ្ញាធរ​ជាតិ​អប្សរា ដាក់ចេញ​ផែនការ​ដាំ​ដើមត្នោត​ឱ្យបាន​ច្រើន​ក្នុង​បរិវេន​ឧទ្យាន​អង្គរ

សៀមរាប៖ ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បានដឹង​នៅ​ព្រឹក​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ​ថា ចក្ខុវិស័យ​វែងឆ្ងាយ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បានគិត​គូរ​យ៉ាង​ម៉ត់ចត់​អំពី​ការ ដាំ​ដើមឈើ​ណា​ដែល​អាច​ផ្តល់​សារៈប្រយោជន៍​ទៅកាន់​ប្រជាពលរដ្ឋ ជាក់ស្តែង​ដូចជា ដើមត្នោត​ដែល​អាច​យកទៅ​កែច្នៃ​សម្រាប់​ធ្វើជា​សម្ភារ​ប្រើប្រាស់ផ្សេងៗ និង​ថែមទាំង​អាច​យក ទៅធ្វើជា​អាហារ​បាន​ទៀតផង។

ឯកឧត្តម​បន្តថា បច្ចុប្បន្ននេះ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បណ្តុះ​កូន​ត្នោត និង​បាន​ដាំ​ដុះ នៅក្នុង​តំបន់​ឧទ្យាន​អង្គរ​បាន​ចំនួន​ជាង ៦០០០ដើម​មកហើយ។ ក្នុង​គោល ដៅ​ដើម្បី​ថែរក្សា អត្តសញ្ញាណ​ជាតិ​មួយ​នេះ​ឱ្យបាន​គង់វង្ស ហើយ​អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​នឹងធ្វើ​ការ ដាំ​ដើមត្នោត​បន្ថែមទៀត​ជា​រៀងរាល់ឆ្នាំ ហើយ​នា​ថ្ងៃ​អនាគត អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បង្កើតជា កន្លែង​បណ្តុះ​កូន​ត្នោត ដើម្បី​ចែកជូន​បន្តទៅ​កាន់​ប្រជាព​រដ្ឋ​ដែលមាន​បំណង​ដាំ​ផងដែរ។

ឯកឧត្តម ហង់ ពៅ ក៏បាន​សំណូមពរ​ដល់​ប្រជាព​រដ្ឋ​ចូលរួម​ក្នុង​ថែរក្សា​កូន​ត្នោត ដែល អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​កុំឱ្យ​មានការ​បាត់បង់។

សូមបញ្ជាក់ថា ដើមត្នោត​ជា​អត្តសញ្ញាណ​នៃ​ទេសភាព​ទឹកដី​របស់​ខ្មែរ ដោយ​ស្ទើរ គ្រប់​ទីកន្លែង​នៅក្នុង​ទឹកដី​មួយ​នេះ។ ដោយ​តម្លៃ​នៃ​អត្តសញ្ញាណ​វប្បធម៌​អរិយធម៌ និង​ប្រវត្តិសាស្ត្រ​ធម្មជាតិ ដើមត្នោត​ត្រូវបាន​ចាត់បញ្ចូល​ជា​ប្រភេទ​រុក្ខជាតិ​និមិត្តរូប​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ លេខ នស/រកត/០៣០៥/១៤៩ ចុះ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៥ ស្តីពី​ការកំណត់​ប្រភេទ​សត្វ និង​រុក្ខជាតិ​សម្រាប់​និមិត្តរូប នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕

#អរគុណ​សន្តិភាព

Leave a Reply