You are currently viewing ក្រសួងសុខាភិបាល​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩ ថ្មី​ចំនួន២នាក់​លើ​ជនជាតិខ្មែរ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​អ៉ី​រ៉ា​ក់

ក្រសួងសុខាភិបាល​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩ ថ្មី​ចំនួន២នាក់​លើ​ជនជាតិខ្មែរ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​អ៉ី​រ៉ា​ក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ប្រកាស​ពី​ការរកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ថ្មី​ចំនួន២នាក់ លើ​ជនជាតិខ្មែរ ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​អ៉ី​រ៉ា​ក់។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ គឺជា​បុរស​ជនជាតិខ្មែរ អាយុ ៣៣ឆ្នាំ (ជា​ស្វាមី) និង​ស្ត្រីជន​ជាតិខ្មែរ អាយុ ៣២ឆ្នាំ (ជា​ភរិយា និង​មានកូន អាយុ០៣ឆ្នាំ) មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​អាចារ្យ​លាក់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ បានធ្វើ​ដំណើរ​មកពី​ប្រទេស​អឺ​រ៉ា​ក់ ឆ្លងកាត់​ទីក្រុង​ដូ​ហា បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២។

លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​ជា​ស្វាមី និង​ភរិយា​ទាំងពីរ​នាក់ គឺ វិជ្ជមាន​វីរុស​កូ​វីដ-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ទាំងពីរ​នាក់​នេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ-សូ​វៀត។

សូម​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ​សរុប​មាន​ចំនួន ១០៨នាក់ (ស្រី៣៤នាក់ កុមារ ០៣នាក់ និង​ទារក០១នាក់) ដែល​ក្នុង​ចំនួន​នេះ មាន​បុរស​ជាតិខ្មែរ​អាយុ ៣៣ឆ្នាំ និង ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣២ឆ្នាំ​ដែល​រកឃើញ​កូ​វីដ១៩ផងដែរ។ រីឯ​អ្នកដំណើរ​ចំនួន១០៦នាក់ ដែលមាន​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន​វីរុស​វីដ-១៩នោះ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន១៤ថ្ងៃ សណ្ឋាគារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​មណ្ឌល​កងទ័ពអាកាស។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង០៧៖០០ព្រឹក​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ស្ថានភាព​ជំងឺ​កូ​វីដ-១៩ នៅ​កម្ពុជា​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ-១៩ មាន​ចំនួន​សរុប ២៨៥នាក់ (ស្ត្រី ៥៨នាក់ និង​បុរស២២៧នាក់) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន២៨០នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត រាជធានី​ភ្នំពេញ​ចំនួន០៥នាក់៕

#អរគុណ​សន្តិភាព

Leave a Reply