You are currently viewing នាយក WFP ប្រចាំ​កម្ពុជា ប្ដេជ្ញា​បន្ត​ឧបត្ថម្ភ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា

នាយក WFP ប្រចាំ​កម្ពុជា ប្ដេជ្ញា​បន្ត​ឧបត្ថម្ភ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា

ភ្នំពេញ៖ លោកស្រី Claire Conan ជា​តំណាង​នាយក​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​ការបន្ត​ឧបត្ថម្ភ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ភាពជា​ដៃគូ​ដ៏​ល្អ ជាពិសេស​ជាមួយ​ក្រសួងផែនការ បន្ត​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ ជា មួយ នឹង ការ ឧបត្ថម្ភ គាំទ្រ​លើ​ការងារ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទិន្នន័យ​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​ជន ងាយ​រងគ្រោះ ប្រព័ន្ធ​ទិន្នន័យ​តាម​ប្រព័ន្ធ​ឌីជីថល កម្មវិធី​បញ្ចូល​មីក្រូ​សារ ជាតិ​ក្នុង​អាហារ ការងារ​អង្កេត​សេដ្ឋកិច្ច-សង្គមកិច្ច ការងារ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព រួម​នឹង​ការងារ​អង្កេតសំខាន់ៗមួយចំនួនទៀត​ផងដែ​រ។

ការលើកឡើង​របស់លោក​ស្រី​នេះ ក្នុងជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ទីស្តីការ ក្រសួង ផែនការ។

លោកស្រី Claire Conan ជា​តំណាង​នាយក​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា ទើប​ទទួលបាន​ការតែងតាំង​ថ្មី​បានលើកឡើង​ពី​កិច្ច សហ ប្រតិ ប​ត្តិ ការ​ដ៏​ល្អ​ក្នុង​ភាពជា​ដៃគូ រវាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​រាជរដ្ឋាភិបាល កម្ពុជា និង​ជាមួយ​ក្រសួងផែនការ​ដែល​ក្នុងនោះ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក WFP ដែល បាន ឧបត្ថម្ភ​គាំទ្រ និង​បានធ្វើការ​យ៉ាង​ជិតស្និទ​ជាមួយ​អគ្គនាយកដ្ឋាន​ផែនការ និង​វិទ្យាស្ថាន ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ។

ជាការ​ឆ្លើយតប ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន បាន​ថ្លែង​នូវ​អំណរគុណ ចំពោះ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និយាយ​ជារួម និង​និយាយ​ដោយឡែក កម្មវិធី​ស្បៀងអាហារ ពិភព លោក​ជាមួយនឹង​ក្រសួងផែនការ។ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​បាន​បន្តថា សម្រាប់​ឆ្នាំ ក្រោយ​ក្រសួងផែនការ រួម​នឹង​ដៃគូ​ជំនួយ នឹង​ចាប់ផ្តើម​ដំណើរការ​ការងារ​អង្កេត ចន្លោះ  ជំរឿន​កសិកម្ម អង្កេត​ប្រជាសាស្ត្រ និង​សុខភាព ដែលជា​ប្រភព​ទិន្នន័យ​បន្ថែម សម្រាប់ ចូលរួម​ដំណើរការ​វាយតម្លៃ​អំពី​ស្ថានភាព​សុខភាព​នៃ​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​រៀបចំ​ជា គោល នយោបាយ​គាំទ្រ​ដល់​ការអនុវត្ត និង​សម្រេចបាន​ក្នុង​ក្របខ័ណ្ឌ​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព កម្ពុជា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​កម្មវិធី​វិនិយោគសាធារណៈ និង​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ឯកឧត្ដម​បាន​បន្ដទៀត​ថា កម្ពុជា រួមជាមួយ​ដៃគូ​អភិវឌ្ឍន៍ សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​អាច​សម្រេចបាន​ក្នុង​កម្រិត​មួយ​ខ្ពស់ ជាមួយគ្នា ក្នុងការ​អនុវត្ត និង​គាំទ្រ​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល បានដាក់​ចេញ។ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​បាន​បន្ថែមថា ក្នុងដំណាក់កាល​នេះ កម្ពុជា កំពុង  មាន ការ​ប្រឈម​ខ្លាំង ដោយសារ​ជំនន់​ទឹកភ្លៀង និង​បញ្ហា​ការរីក​រាលដាល ជំងឺ កូ​វីដ ១៩ មិន អាច​កំណត់​បាន​ថា នឹង​ចប់​នៅវេលា​ណាមួយ​ជាក់លាក់​ឡើង។

ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​បាន​លើកឡើងថា ក្នុងដំណាក់កាល នៃ​ការ រីក​រាលដាល នៃ​ជំងឺ​កូ​វីដ១៩នេះដែរ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះ​ប្រជា ជនក្រីក្រ និង​ងាយ​រងគ្រោះ ដោយបាន​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង គ្រោះ តាមរយៈ​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដោយ បាន​អនុវត្តន៍ ចំនួន៤ជុំ​រួចមកហើយ នឹង​បន្ត​បើក​ផ្តល់​រហូតដល់​ចុងឆ្នាំ២០២០នេះ។ ជាមួយគ្នានេះ ក្នុង បរិការណ៍​នៃ​ការស្តារ​ឡើងវិញ​នូវ loសេដ្ឋកិច្ចជាតិ និង​សម្រេច​ឱ្យបាន​នូវ​ក្របខ័ណ្ឌ គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល​ឆ្នាំ២០៣០ ទាមទារ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួម ទាំង​រាជរដ្ឋាភិបាល​កម្ពុជា ដែ​គូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ត្រូវតែ​ខិតខំ​ប្រឹងប្រែង ពង្រឹង និង​ពង្រីក កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែខ្លាំង​ឡើង​ទ្វេដង។

ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ក៏បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​កម្មវិធី​ស្បៀងអាហារ ពិភពលោក ដែលជា​និច្ច​ជា​កាល​គាំទ្រ និង​បន្ត​ការឧបត្ថម្ភ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ជាមួយ​ក្រសួងផែនការ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រឹងប្រែង​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​ជាមួយគ្នា៕

Leave a Reply